**អាមេរិក ជឿថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន**ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វកម្ម និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់**ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង**លោក Elon Musk វាយប្រហារជាថ្មីលើនាយករដ្ឋមន្ត្រីអង់គ្លេស ជុំវិញរឿងអាស្រូវរំលោភ**សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់**ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង**រដ្ឋបាលរាជធានីភ្នំពេញ បញ្ចៀសចរាចរ និងផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ​ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ​ ជាបណ្តោះអាសន្ន​ ក្នុងអំឡុងប្រារព្ធពិធីមីទ្ទិញ​ អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា​**សន្តិសុខ​ស៊ីរី​នៅ​តែ​ផុយស្រួយ​ក្រោយ​ការ​ទម្លាក់​លោក​ Bashar al-Assad**អ៊ីស្រាអែលបដិសេធមិនទទួលបញ្ជីចំណាប់ខ្មាំងពីក្រុមហាម៉ាស**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែមុនជម្លោះមកម្ល៉េះ**លុយអឺរ៉ូ ធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ

សម្តេច សាយ ឈុំ អញ្ជើញប្រកាសបញ្ចូលអតីតសមាជិកបក្សប្រឆាំងនៅរាជធានីភ្នំពេញ ១,៨១៨នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញប្រកាសបញ្ចូលអតីតសមជិកបក្សប្រឆាំងនៅរាជធានីភ្នំពេញ ចំនួន១,៨១៨នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា ។

សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន១៨១៨នាក់រួមមាន៖ ខណ្ឌចំការមន ចំនួន១៧នាក់, ខណ្ឌដូនពេញចំនួន៤៨នាក់, ខណ្ឌ៧មករា ចំនួន២នាក់, ខណ្ឌទួលគោកចំនួន ៥៧នាក់, ខណ្ឌដង្កោ ចំនួន២៩៤នាក់, ខណ្ឌមានជ័យចំនួន២០១នាក់, ខណ្ឌឬស្សីកែវ ចំនួន១០១នាក់, ខណ្ឌសែនសុខចំនួន១០១នាក់, ខណ្ឌពោធិសែនជ័យ ចំនួន៨៧នាក់, ខណ្ឌច្បារអំពៅ ចំនួន៤៩នាក់, ខណ្ឌជ្រោយចង្វា ចំនួន៣នាក់, ខណ្ឌព្រែកព្នៅ ចំនួន១៤នាក់, ខណ្ឌបឹងកេងកង ចំនួន៣នាក់, ខណ្ឌកំបូល ចំនួន៣៥នាក់, ភព១៣ មានចំនួន៩៦នាក់, ភព២៣ មាមចំនួន៤៦នាក់, ភព២៤ មានចំនួន៥៧នាក់ និងភព២៥ មានចំនួន៦០៩នាក់។

ក្នុងពិធីនោះ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ ៧ មករា ទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិកា ចំនួន៧៣៣,៤៥៣នាក់។ គណបក្សប្រជាជនកម្ពុជា បានអូសទាញគណបក្សដទៃ ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានចំនួន៤,២៥៩នាក់ ដោយយើងបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ ចំនួន ២,៤៤១រូប នៅសល់១,៨១៨រូប ដែលបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មី នាព្រឹកនេះ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឲ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនា នៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានលើកឡើងថា ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាមគណៈទេសៈជាក់ស្ដែង របស់ប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា រូបសម្ដេចបានប្រកាសចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញ ដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះ បានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើង នៅពេលនេះទេ។

សម្តេចវិបុលសេនាភក្តី បានបន្តថា សម្រាប់សមាជិក សមាជិកាទាំង១៨១៨រូបនេះ នឹងទទួលបានសិទ្ធិពេញលេញ ជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសុំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឲ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នា ដើម្បីភាពរីកចម្រើនរបស់គណបក្ស។

សម្ដេចបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ស្ថានភាព គ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជា បានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជា ឲ្យថ្ងៃ៧ មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧ មករាទេ គឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕  

អត្ថបទដែលជាប់ទាក់ទង