ប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចទេ
សេអ៊ូល៖ ប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចនោះទេ ដោយសារតែសេវាសន្តិសុខ ប្រធានាធិបតីបដិសេធ មិនសហការ។ នេះបេីតាមការិយាល័យស៊ើបអង្កេត អំពើពុករលួយ របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ។
ទន្ទឹមគ្នានោះ CIO ក៏កំពុងអំពាវនាវឱ្យប្រធានស្តីទីលោក Choi Sang-mok បញ្ជាឱ្យសេវាសន្តិសុខ ប្រធានាធិបតី សហការអនុវត្តដីកាចាប់ខ្លួន។
ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានអនុញ្ញាត ឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន ប្រធានាធិបតី នៅកណ្តាលទីក្រុងសេអ៊ូល សម្រាប់ការអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk-yeol ដែលចេញដោយតុលាការ ក្រុងសេអ៊ូលនោះទេ។
ជាមួគ្នានោះក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នៅតែព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ប៉ុន្តែនៅតែមិនអាចចូលទៅក្នុងលំនៅដ្ឋានរបស់លោក។
ក្រុមស៊ើបអង្កេតរួមគ្នាជាមួយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បានមកដល់គេហដ្ឋានរបស់លោក Yoon នៅព្រឹកព្រលឹម ដើម្បីអនុវត្តដីកានេះ។
ដីកាឃុំខ្លួន ដែលមានសុពលភាព រហូតដល់ថ្ងៃច័ន្ទ ត្រូវបានចេញបន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបី ពីក្រុមអ្នកស៊ើបអង្កេតលើការចោទ ប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី០៣ ខែធ្នូ ដែលនាំទៅដល់ការអនុម័តសំណើចោទ ប្រកាន់លោក Yoon នៅថ្ងៃទី១៤ ខែធ្នូ។
ក្រុមការពាររបស់លោក Yoon បានអះអាងថា ដីកានេះ គឺខុសច្បាប់ ដោយអះអាងថា ការិយាល័យស៊ើបអង្កេត មិនត្រូវបានអនុញ្ញាត ឱ្យស៊ើបអង្កេតការបះបោរនោះទេ។
ក្រុមមេធាវីការពារក្តីបាននិយាយ នៅក្នុងសារមួយផ្ញើ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសុក្រនេះថា “វិធានការផ្លូវច្បាប់ នឹងត្រូវបានចាត់វិធានការ ទាក់ទងនឹងកាលៈទេសៈ ខុសច្បាប់ នៃដំណើរការប្រតិបត្តិ នៃដីកាខុសច្បាប់”៕