**លោក Zhao Leji អញ្ជើញសួរសុខទុក្ខអ្នកប្រកបអាជីពខាងវិស័យសារព័ត៌មានដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤**បទវិភាគ៖”ធ្វើពហិការចំពោះទំនិញអាមេរិក” ការគំរាមកំហែងខាងពន្ធគយរបស់លោកត្រាំធ្វើឱ្យប្រជាជនអឺរ៉ុបខឹងសម្បា**សំណួររបស់លោក Xi Jinping ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរ**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារ SDC និងប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំកម្ពុជា**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្ត្រីសុខាភិបាល៖ «សុខភាពពិតជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តុល្យភាពសង្គម ព្រមទាំងរួមចំណែកកសាងនិងរក្សាសន្តិភាព ស្ថេរភាពនយោបាលជាតិ»**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន**ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!

ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ រួមនិងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកប្រគល់ជូនគ្រួសារចាស់ជរាគ្មានទីពឹង ទីទ័លក្រ ចំនួន ២០គ្រួសារ រងគ្រោះដោយអគ្គីភ័យ ០២គ្រួសារ និងលង់ទឹកស្លាប់ ១គ្រួសារ នៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានសម្ដែងក្ដីសោកស្ដាយចំពោះគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានលង់ទឹកស្លាប់នាពេលថ្មីៗនេះ ហើយក៏បានពាំនាំក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋដែរថា ប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ បណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗ បានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ កាត់បន្ថយចំណាកស្រុកនិងភាពក្រីក្រ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារ ចាស់ជរាគ្មានទីពឹង ទីទ័លក្រ គ្រោះអគ្គិភ័យ និងលង់ទឹកស្លាប់ រួមមាន៖ អង្ករ ២៥ គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ឃីត១កញ្ចប់ ត្រីខ ១យួរ មី ប្រេងឆា នំធុងធំ១ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង