ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
បរទេស៖ ក្រុមហាម៉ាស់បានបញ្ជាក់ថា កិច្ចចរចាដោយប្រយោលថ្មីស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានបន្តនៅទីក្រុងដូហារបស់ប្រទេសកាតាកាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់លើភាពធ្ងន់ធ្ងររបស់ក្រុមក្នុងការស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបានបន្ថែមថា កិច្ចពិភាក្សាថ្មីនេះនឹងផ្តោតលើការយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែល។
អ្នកសម្រុះសម្រួលកាតា អេហ្ស៊ីប និងអាមេរិកបានចូលរួមនៅក្នុងកិច្ចចរចាទៅវិញទៅមកជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបរាជ័យក្នុងការបញ្ចប់ជម្លោះដ៏បំផ្លិចបំផ្លាញជាងមួយឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។
ឧបសគ្គសំខាន់នៃកិច្ចព្រមព្រៀងមួយគឺការស្ទាក់ស្ទើររបស់អ៊ីស្រាអែលក្នុងការយល់ព្រមចំពោះបទឈប់បាញ់យូរអង្វែង។
កាលពីថ្ងៃព្រហស្បតិ៍ កការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បបានឲ្យដឹងថា លោកបានអនុញ្ញាតឲ្យអ្នកចរចាអ៊ីស្រាអែលបន្តការចរចានៅទីក្រុង Doha។
កាលពីខែធ្នូ ប្រទេសកាតាបានសម្តែងសុទិដ្ឋិនិយមថា សន្ទុះកំពុងតែវិលត្រលប់ទៅរកកិច្ចចរចាវិញ បន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់លោក Donald Trump នៅសហរដ្ឋអាមេរិក។
ប៉ុន្តែសង្រ្គាមពាក្យសម្តីមួយបានកើតឡើងជាមួយក្រុមហាម៉ាសដែលបានចោទប្រកាន់អ៊ីស្រាអែលពីការកំណត់លក្ខខណ្ឌថ្មី ខណៈពេលដែលអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានបង្កើតឧបសគ្គថ្មីដល់កិច្ចព្រមព្រៀងមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្ររបស់ខ្លួន ក្រុមហាម៉ាស់បានបញ្ជាក់ថា ខ្លួនបានបញ្ជាក់ជាថ្មីនូវភាពធ្ងន់ធ្ងរ ភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈានដល់កិច្ចព្រមព្រៀងមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលបំពេញតាមសេចក្តីប្រាថ្នា និងគោលដៅរបស់មនុស្សដែលខ្ជាប់ខ្ជួន និងអត់ធ្មត់របស់យើង។