អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី
បរទេស៖ ប្រទេសអាល្លឺម៉ង់ បាន បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី យ៉ាង ខ្លាំង ក្នុង ឆ្នាំ ២០២៤ ដោយ នាំ មក នូវ ចំនួនសរុប ៦០,៨ តោន ពោល គឺ កើន ឡើង ៧០% ធៀប នឹង ឆ្នាំ មុន។
យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងថា តួលេខនៃការការរកឃើញនេះគឺផ្អែកលើទិន្នន័យរបស់ក្រសួងបរិស្ថាន ថាមពល និងការការពារអាកាសធាតុនៃរដ្ឋ Lower Saxony ។
សារធាតុអ៊ុយរ៉ាញ៉ូមកំពុងដំណើរការនៅរោងចក្រ Advanced Nuclear Fuels នៅ Lingen ដែលដំណើរការក្រោមកម្មសិទ្ធិរបស់បារាំងតាមរយៈ Framatome ដែលជាផ្នែកនៃថាមពលក្រុមហ៊ុនយក្ស EDF ។
រោងចក្រនេះកំពុងរៀបចំផលិតកោសិកាឥន្ធនៈនុយក្លេអ៊ែរឯកទេសសម្រាប់រ៉េអាក់ទ័រ WWER ដែលរចនាដោយសហភាពសូវៀត ដែលនៅតែដំណើរការនៅឡើយនៅអឺរ៉ុបខាងកើតហើយរោងចក្រថាមពលទាំងនេះពឹងផ្អែកទាំងស្រុងទៅលើថាមពលឥន្ធនៈដែលផលិតនៅក្នុងប្រទេសរុស្សីជាយូរមកហើយ។
ទោះបីជាយ់ាងណាក្តីរដ្ឋាភិបាលអាល្លឺម៉ង់បានកត់សម្គាល់ថា ការនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មណាមួយរបស់សហភាពអឺរ៉ុបដែលបានដាក់លើទីក្រុងមូស្គូនោះទេ៕