**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ ជូនព្រះភិក្ខុ ទន ចិត្រា គង់នៅវត្តអង្គប្រាសាទ ដែលត្រូវការថវិកាព្យាបាលជំងឺ

ភ្នំពេញ៖ ព្រះភិក្ខុ ទន ចិត្រា មានក្តីរំភើបឥតឧបមា និងបានជូនសព្ទសាធុការពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានសទ្ធាជ្រះថ្លាប្រគេនបច្ច័យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយផ្លែឈើ និងទឹកដោះគោ ចំពោះព្រះភិក្ខុ ទន ចិត្រា ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម បច្ចុប្បន្នគង់នៅវត្តអង្គប្រាសាទ ស្ថិតក្នុងភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥នេះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ហើយជាពិសេសឆ្លើយតបតាមការអំពាវនាវរបស់សប្បុរសជន និងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះករណីព្រះភិក្ខុ ទន ចិត្រា ដែលកំព្រាឪពុកម្តាយ មានជំងឺធ្ងន់ធ្ងរទាំងវ័យក្មេង, ទើបអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី នាំយកថវិកាសប្បុរសធម៌មកប្រគេននាពេលនេះ សម្រាប់ការព្យាបាលបន្តទៅមុខទៀត។ តាមរយៈអំណាចបុណ្យនាពេលនេះដែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជូនមគ្គផលដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ក៏មានសទ្ធាជ្រះថ្លាប្រគេនបច្ច័យបន្ថែមចំនួន ១ម៉ឺនដុល្លារ។ រដ្ឋបាលខេត្តតាកែវ ប្រគេនបច្ច័យ ១ម៉ឺនដុល្លារ។ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រគេនបច្ច័យ ១០លានរៀល។ សប្បុរសជនជាគណៈប្រតិភូអមដំណើរ ប្រគេនបច្ច័យ ៨៥ម៉ឺនរៀលផងដែរ។ ដោយឡែក ចំពោះការព្យាបាល វិញ ចាប់តាំងពីពេលដែលបានដឹងព័ត៌មានពីករណីរបស់ភិក្ខុ ទន ចិត្រា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក៏បានខិតខំជួយព្យាបាលដោយយកចិត្តទុកដាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

នៅចំពោះព្រះភ័ក្ត្រព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងលោកតាលោកយាយ ប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីខាងលើនេះ, លោកជំទាវអគ្គលេខាធិការស្តីទី បានក្រើនរំលឹក និងអំពាវនាវចំពោះ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឱ្យបានល្អ សូមទទួលទានអាហារដែលផ្តល់ប្រយោជន៍ដល់សុខភាព និងហាត់ប្រាណជាប្រចាំ។ សូមកុំបរិភោគអាហារផ្អែមពេក ប្រៃពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលជាកត្តានាំឱ្យកើតជំងឺមិនឆ្លងនានាដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម និងជំងឺមហារីកជាដើម។ល។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកទេយ្យទានជាសទ្ធាជ្រះថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វេរប្រគេនដល់វត្តអង្គប្រាសាទ ដែលរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, អង្ករសុខភាព ២កេស, ត្រីងៀត-សាច់ក្រក ១កន្ត្រក និងបច្ច័យចំនួន ៥០ម៉ឺនរៀល។ ប្រគេនព្រះភិក្ខុ ៣អង្គ ក្នុង១អង្គៗ បច្ច័យ ១០ម៉ឺនរៀល។ ប្រគេនសាមណេរ ១០អង្គ ក្នុង១អង្គៗ បច្ច័យ ៥ម៉ឺនរៀល។ ព្រមជាមួយគ្នានេះ ក៏បានជូនថវិកាដល់ចាស់ៗពុទ្ធបរិស័ទដែលបានចូលរួមប្រមាណ ១៧០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង