**ប្រជាជនខេត្តកណ្ដាល ចាត់ទុកថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា នៅស្រុកបវេល**ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០**រដ្ឋបាលស្រុកស្រែអំបិល ប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចដ៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង»**នគរបាលខេត្តព្រៃវែង ចុះណែនាំដល់ប្រជាកសិករដែលទុកមធ្យោបាយម៉ូតូចោលឱ្យមានការប្រុងប្រយ័ត្នខ្ពស់**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៩១គីឡូក្រាម នៅភាគខាងកើតប្រទេស**ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក**សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក**កងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Kurakhove ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន**សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ របស់ព្រះរាជាណាចក្រកម្ពុជា**សម្តេចតេជោ ប្ដេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្ដើមអំណាច ដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ**សម្តេចតេជោ៖ សូមប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រ ២លើក ដែលបានប្រព្រឹត្តមកលើកម្ពុជា ដើម្បីចៀសវាងកុំឱ្យកើតមានកំហុសជាលើកទី៣ទៀត**សម្ដេចតេជោ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបំពេញបេសកកម្មប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យធ្វើច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ ក្នុងសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ជាពួកភេរវករ**សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៧ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់ ១៦អស្សា**សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេចតេជោ ហ៊ុន សែន៖ ជនណាដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឱ្យមានសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ

សម្តេចធិបតី ក្រើនរំឮកដល់ក្មួយៗត្រូវត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោពេញទៅដោយភាពកក់ក្តៅនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំការសួរសុខទុក្ខ ដោយនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។

ក្នុងនោះសម្តេចបានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។

សម្តេចមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលបានអញ្ជើញមកជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្សនៅទីនេះ។ សម្តេចបានឲ្យដឹងថាកន្លងៗមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែអញ្ជើញមកជួបប្អូនៗ និងជួយឧបត្ថម្ភគាំទ្រជាសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំដល់ក្មួយៗ ដែលមានពិការភាពនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ។ ក្នុងឱកាសឆ្នាំថ្មីនេះដែរ ដើម្បីលើកចិត្តដល់ក្មួយៗសិស្សានុសិស្សពិការភ្នែក និងគថ្លង់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏គ្រោងនិងរៀបចំដំណើរកម្សាន្តជូនដល់ក្មួយៗ ទៅលេងនៅខេត្តព្រះសីហនុផងដែរ នាពេលឆាប់ៗខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ កាយឫទ្ធីនារីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងវិទ្យាល័យនេះមានសមាជិកាកាយឫទ្ធិនារីកម្ពុជាចំនួន៦៣នាក់ ដោយនៅក្នុងខែមករា ២០២៥នេះ សមាគម និងមានបើកវគ្គបណ្តុះបណ្តាជូនដល់ក្មួយៗ ដែលជាសមាជិកាទៅតាមជំនាញផ្សេងៗ ដែលក្មួយៗចង់ចេះផងដែរ។

លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានឱ្យដឹងថា វិទ្យាល័យនេះបង្កើតឡើងជាដំបូងក្នុងឆ្នាំ១៩៩៤ មានឈ្មោះជាអង្គការគ្រួសារថ្មី ក្នុងគោលបំណងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលនៅជំរំភៀសខ្លួនសាយធូ ដើម្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញ។ ក្រោយមកអង្គការគ្រួសារថ្មី ក៏ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្លាយជាសាលាសម្រាប់ថែរក្សា និងបណ្ដុះបណ្ដាលកុមារកំព្រា ដែលមានពិការភាព រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ សាលាក៏បានប្តូរឈ្មោះមកជា «វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី» វិញ ដោយផ្ទេរការគ្រប់គ្រង មកនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។ លោកនាយករូបនេះបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ក្មួយនៅទីនេះ។

លោកនាយកបានបញ្ជាក់បន្ថែមថាកន្លងមកក្មួយៗ កុមារពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ តាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ។

សូមបញ្ជាក់ថា៖ ក្រៅពីការជួបសួរសុខទុក្ខសំណេះសំណាល សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបចំអាហារថ្ងៃត្រង់មួយពេល និងផ្តល់អំណោយមនុស្សធម៌មួយចំនួនរួមមាន៖ លោកគ្រូអ្នកគ្រូ ១២៩នាក់ ក្នុងម្នាក់ៗថវិកា ៨០ម៉ឺនរៀល, ក្មួយៗសិស្សានុសិស្ស ៣០៦នាក់ ក្នុងម្នាក់ៗ ប៊ិច១ដើម សៀវភៅ២ក្បាល និងថវិកា ១០ម៉ឺនរៀល, និស្សិតសាកលវិទ្យាល័យពិការ ៧នាក់ ម្នាក់ៗថវិកា ៤០ម៉ឺនរៀល។ ជូនវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០លានរៀល និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ២០លារៀល ថែម១ពាន់ដើម និងសៀវភៅ១ពាន់ក្បាល និងជូនរថយន្តវ៉ែនមួយគ្រឿងទៀត ដល់វិទ្យាល័យពិសេសអប់រំភ្នំពេញថ្មី សម្រាប់ដឹកសិស្សផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង