**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

រុស្ស៊ីប្រកាសភាពអាសន្នក្នុងតំបន់គ្រីមៀ ដែលខ្លួនរឹបអូសពីអ៊ុយក្រែន ខណៈកម្មករសម្អាតដីខ្សាច់ និងដីកខ្វក់ជាប់ទៅដោយប្រេងរាប់តោន

មូស្គូ៖ រុស្ស៊ីបានប្រកាសភាពអាសន្នក្នុងតំបន់គ្រីមៀ ដែលខ្លួនបានរឹបអូសពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ខណៈកម្មករបានសម្អាតដីខ្សាច់ និងដីកខ្វក់ជាប់ទៅដោយប្រេងរាប់តោននៅផ្នែកម្ខាងនៃច្រកសមុទ្ទគើច (Kerch) បន្ទាប់ពីមានការលេចធ្លាយប្រេងនៅក្នុងសមុទ្ទខ្មៅកាលពីខែមុន។

លោក មីខាល រ៉ាហ្សវ៉ូហ្សែវ (Mikhail Razvozhaev) អភិបាលក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដែលដំឡើងដោយប្រទេសរុស្ស៊ី បាននិយាយថា ដានថ្មីនៃការបំពុលតិចតួចទាមទារឱ្យមានការលុបបំបាត់ជាបន្ទាន់ និងបានប្រកាសភាពអាសន្ននៅក្នុងទីក្រុង ដែលផ្តល់អំណាចបន្ថែមដល់អាជ្ញាធរក្នុងការសម្រេចចិត្តយ៉ាងឆាប់រហ័ស ដូចជាការបញ្ជាឱ្យពលរដ្ឋជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ ច្រកសមុទ្ទគើច រវាងសមុទ្ទខ្មៅ និងសមុទ្ទអាហ្សូវ (Azov) ហើយបំបែកឧបទ្វីបគ្រីមៀពីតំបន់ក្រាសណូដា (Krasnodar) របស់រុស្ស៊ី។

ក្រសួងសង្គ្រោះបន្ទាន់ បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី៥មករាថា ពេលនេះក្រុមអ្នកជួយសង្គ្រោះបានសម្អាតដីខ្សាច់ និងដីកខ្វក់ជាង៨៦០០០តោន។ ប្រេង បាន លេច ធ្លាយ ចេញ ពីនាវា ដឹក ប្រេង ចាស់ ពីរ គ្រឿង ដែល ត្រូវ ខ្យល់ ព្យុះ បោកបក់ កាល ពី ថ្ងៃ ទី ១៥ ខែ ធ្នូ។ មួយ បាន លិច ហើយ មួយ គ្រឿង ទៀត បាន ក្រឡាប់។ មនុស្សជាង១០០០០នាក់បាននិងកំពុងធ្វើការដើម្បីសម្អាតប្រេងចេញពីឆ្នេរខ្សាច់ក្នុង និងជុំវិញតំបន់អាណាប៉ា ដែលជារមណីយដ្ឋានរដូវក្ដៅ។

ក្រុមបរិស្ថាន បានរាយការណ៍ពីការស្លាប់របស់សត្វដូហ្វីន និងសត្វស្លាបសមុទ្ទ។ ក្រសួងសង្គ្រោះបន្ទាន់បាន ផ្សព្វផ្សាយ ខ្សែ វីដេអូ របស់ មនុស្សរាប់សិប នាក់ ក្នុង ឈុត ការពារ កំពុងជីគ ដី ខ្សាច់ជាប់ប្រេង ចេញ ដោយ ប៉ែល ដាក់ចូលក្នុងថង់។

ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បានឱ្យដឹងនៅកាលពីសប្តាហ៍មុនថា អ្នកជំនាញបានប៉ាន់ប្រមាណថា ផលិតផលប្រេងប្រហែល២៤០០តោន បានហៀរចូលទៅក្នុងសមុទ្ទ ដែលតិចជាងការប៉ានស្មានដំបូង។ នៅពេលគ្រោះមហន្តរាយកើតឡើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នាវាដឹកប្រេងដែលរងគ្រោះថ្នាក់ ទាំងពីរដែលមានអាយុលើសពី៥០ ឆ្នាំ បានដឹកផលិតផលប្រេងប្រហែល៩២០០០តោន (៦២០០០បារ៉ែល)សរុប៕

អត្ថបទដែលជាប់ទាក់ទង