**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

លោក ហ្សេលេនស្គី៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកផ្តល់ឱ្យ ហើយសង្ឃឹមថាអាចជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗបន្ទាប់ពីលោកចូលកាន់តំណែងផ្លូវការ។

ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី និយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើ លោក ត្រាំ ដើម្បីបង្ខំទីក្រុងមូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួន។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយទៀតថា លោកចាំបាច់ត្រូវអង្គុយជាមួយ លោក ត្រាំ ដើម្បីកំណត់ទិសដៅសកម្មភាពបញ្ឈប់វិមានក្រឹមឡាំង ហើយថារដ្ឋាភិបាលរបស់អឺរ៉ុប ក៏ចាំបាច់ត្រូវគាំទ្រដំណើរការនោះដែរ មុនពេលទីក្រុងកៀវ អាចអង្គុយចរចាជាមួយភាគីរុស្ស៉ី។

លោក ហ្សេលេនស្គី បញ្ជាក់ថា «បើគ្មានសហរដ្ឋអាមេរិកទេ ការធានាសន្តិសុខគឺមិនអាចទៅរួចឡើយ។ ខ្ញុំចង់សំដៅលើការធានាសន្តិសុខមួយ ដែលអាចការពារបានទាំងការឈ្លានពានរបស់រុស្ស៉ី»។

គួរបញ្ជាក់ថា ជិត ៣ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ការវិលត្រលប់របស់លោក ត្រាំ មកកាន់សេតវិមាន នៅថ្ងៃទី២០ ខែមករា បានជំរុញឱ្យមានក្តីសង្ឃឹមលើដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចផងដែរថា ការសម្រេចបាននូវសន្តិភាពឆាប់រហ័ស អាចឱ្យតម្រូវឱ្យអ៊ុយក្រែនលះបង់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង