អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣ រៀល សម្រាប់ថ្ងៃទី០៦ ខែមករានេះ
ភ្នំពេញ៖ អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី០៦ ខែមករានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣៣រៀល។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕