**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់

ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី។

ក្រៅពីការសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏នឹងពិនិត្យមើលពីស្ថានភាពបង្គោលព្រំដែន វឌ្ឍនភាពនៅព្រំដែន និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងវិស្វកម្ម និងប្រជាពលរដ្ឋ នៅទីនោះ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការច្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់។ ការកសាងផ្លូវក្រវាត់ព្រំដែនគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។

ឯកឧត្តម កែប ជុតិមា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានមានប្រសាសន៍ថា ស្រុកពេជ្រាដា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៤ និងក្រុង១ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រពី ទីរួមខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាបសម្បូរទៅដោយព្រៃឈើ សត្វព្រៃ រ៉ែក្នុងដី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលជាច្រើនកន្លែង ពិសេសរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀរ ទឹកជ្រោះអូផ្លាយ ទឹកជ្រោះអូរតាំកន ភ្នំលុប្រាណ ភ្នំមូសរលូងជាដើម។

លោកអភិបាលស្រុកបានឱ្យដឹងថា ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។

លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រ ក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនមានប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។

ប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា មានគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស ត្រីខ១៥កេស ថ្នាំពេទ្យ២៥ ប្រអប់ គុយទាវ និងមីសួ៣០កេស ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕

អត្ថបទដែលជាប់ទាក់ទង