រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត បានរៀបចំពិធីបើកដំណើរការដំឡើងម៉ោងចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រង៉ាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ ក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត។
រដ្ឋបាលខេត្តទាំងពីរ បានប្តេជ្ញាពង្រឹងចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងជំរុញជីវភាពប្រជាពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ ៕