មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ភ្នំពេញ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំនៅស្នាក់ការរវៀ បានដឹកនាំកម្លាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិនៅ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ក្នុងតំបន់ឧទ្យានជាតិ) ដោយពុំបានជួបប្រទះសកម្មភាពបទល្មើសធនធានធម្មជាតិឡើយ។
ដោយឡេក មន្រ្តីឧទ្យានុរក្សប្រចាំការនៅស្នាក់ការអូរសោមថ្មី សហការជាមួយ មន្រ្តី ន.ដ.ត.ដឹកនាំកម្លាំងកងរាជអាវុធហ្ថតលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃWA ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ ចំណុចឆាយប្រុយ ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ពុំមានជួបបទល្មើសធនធានធម្មជាតិដែរ៕