**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនអង្គសិក្ខាសាលាថា “ក្នុងដំណើរការកំណែទម្រង់អង្គភាពទាំងបីនេះ បានបន្តធ្វើកិច្ចការចំនួន៣ ចម្បងរួមមាន៖ ១).ការពិនិត្យ​និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ២).ការពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ ​និង ៣).ការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវមានវត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។ ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និងរចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទនៃការវិវត្តរបស់សង្គម និងធម្មជាតិ”។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរកឃើញ និងសម្រេចថា មុខងារ និងភារកិច្ចខ្លះត្រូវទម្លាក់ចុះ និងផ្ទេរចេញ ដោយសារការជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង និងវិស័យ ដោយឡែកមុខងារខ្វះខាតមួយចំនួនត្រូវបំពេញមកវិញ និងពង្រឹង បន្ថែម ដើម្បីប្រសិទ្ធភាពការងារ និងស្ថាប័ន”។

គួររម្លឹកដែរថា សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួង ស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង