**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

អាកាសយានដ្ឋាន Muan នៅតែផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ Jeju Air

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន Muan នឹងនៅតែផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៤ ខែមករា ដោយសារតែការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air សម្លាប់មនុស្ស ១៧៩នាក់កំពុងបន្ត។ នេះបើយោងតាមការចេញការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។

ដំបូងឡើយ អាកាសយានដ្ឋាន Muan គ្រោងបើកឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមអ្នកស៉ើបអង្កេតរួមមួយកំពុងបង្កើនការស្រាវជ្រាវរកមូលហេតុ ដោយនៅថ្ងៃចន្ទនេះ អ្នកស៉ើបអង្កេតកូរ៉េពីរនាក់ បាននាំយកប្រអប់ខ្មៅនៃយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅទីនោះ។

ប្រអប់ខ្មៅ រួមជាមួយឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ គឺមានព័ត៌មានសំខាន់ៗអំពីការធ្លាក់យន្តហោះ។ ក្រុមស៉ើបអង្កេត ប្រមូលបានទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ដែលរកឃើញពីបំណែកយន្តហោះ Jeju Air ធុន Boeing 737-800 និងទាញយកម៉ាស៉ីនពីរគ្រឿង ខណៈដែលអ្នកតំណាងមកពីក្រុមហ៊ុនផលិតម៉ាស៉ីន GE ក៏បានចូលរួមក្នុងការស៉ើបអង្កេតនេះដែរ។

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានពន្យារពេលដល់ថ្ងៃទី១០ ខែមករា ដើម្បីត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ដែលដំណើរការដោយ Jeju Air និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥ផ្សេងទៀតនៅក្នុងប្រទេស រួមទាំងកំណត់ត្រាថែទាំរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង