**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

ឧត្ដមសេនីយ៍ទោ ខូវ លី៖ កម្លាំងជំនាញ ចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់

ភ្នំពេញ៖ ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ កម្លាំងជំនាញពាក់ព័ន្ធបានចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំមានគ្នារហូតដល់៥៧នាក់ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់។ យ៉ាងណា ឧត្ដមសេនីយ៍ទោ ខូវ លី អះអាងថា ការបង្ក្រាបនោះមិនមានហេតុការណ៍បះទង្គិចរវាងកងកម្លាំងជាមួយជនបរទេស ដែលធ្វើការខុសច្បាប់នៅកម្ពុជានោះឡើយ។

ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ គូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែបងប្អូនជនបរទេសហ្នឹងគាត់មកធ្វើការ គាត់ព្រួយបារម្ភរឿងប្រាក់ខែគាត់ អ៊ីចឹង..គាត់ចេញមកតវ៉ា សមត្ថកិច្ចយើងគាត់ចេញទៅសម្របសម្រួល សួរបើកការស្រាវជ្រាវទៅក៏[ឃើញថា]ជាទង្វើ (ជនបរទេសទាំងនោះ) ធ្លាប់ធ្វើការកន្លងមកនៅខេត្តព្រះសីហនុ អត់ប្រាក់ខែ អ៊ីចឹងហើយ(ជនបរទេស)ទើបមកធ្វើនៅនេះ(ខេត្តឧត្ដរមានជ័យ)ប៉ុន្មានថ្ងៃហ្នឹង»។ ដោយហេតុថា ខ្លាចមិនទទួលបានប្រាក់ខែដូចដែលធ្លាប់ធ្វើការនៅកន្លែងចាស់ក្នុងខេត្តព្រះសីហនុ ទើបជនបរទេសទាំងនោះដឹកនាំគ្នាតវ៉ានៅក្បែច្រកព្រំដែនអូស្មាច់។ នេះជាបញ្ជាក់បន្ថែមរបស់លោកស្នងការនគរបាលខេត្តឧត្ដរមានជ័យ។

យ៉ាងណា ពាក់ព័ន្ធករណីនេះ ឧត្ដមសេនីយ៍ទោ ខូវ លី អះអាងថា កម្លាំងជំនាញរបស់លោកកំពុងតែធ្វើការ និងបន្តសួរនាំជនបរទេសទាំង៥៧នាក់ ដែលមានសញ្ជាតិ អាហ្គានីស្ថាន និងនេប៉ាល់។ លោកបញ្ជាក់ថា «យើងកំពុងតែធ្វើនីតិវិធីបណ្តេញចេញហើយមើលទៅ ព្រោះពាក់ព័ន្ធទៅ និងការធ្វើការខុសច្បាប់ (ជនបរទេសទាំងនោះ)អត់មានសៀវភៅការងារ»។ សូមរំឭកថា កាលពីថ្ងៃទី៥មករា មានករណីជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមធំមានគ្នាជាង៥០នាក់ បានរត់គេចចេញពីកាសុីណូមួយនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ប្រដាប់ដោយអាវុធ មានដូចជា៖ ដំបងទីប ដំបងឈើ និងកាំបិតជាដើម បាននាំគ្នាដើចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។ ភ្លាមៗក៏ត្រូវបានកម្លាំងជំនាញពាក់ព័ន្ធថ្នាក់ខេត្តចុះអន្តរាគមន៍បង្ក្រាប នាំខ្លួនដឹកបញ្ជូនមកសួរនាំ។

ដោយឡែក យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកាស៊ីណូ អូរស្មាច់រីសត បានបង្ហើបឱ្យដឹងថា ក្រុមបុគ្គលិកកាស៊ីណូជាជនបរទេសទាំងនោះ ជាក្រុមធ្វើកាស៊ីណូអនឡាញខុសច្បាប់ ដោយមានការបង្ខំឱ្យធ្វើការលើសម៉ោង និងមិនគោរពច្បាប់ការងារតាមកិច្ចសន្យារបស់មេខ្លោង ដែលនាំពួកគេមកពីក្រុងព្រះសីហនុ ទើបបង្កជាជម្លោះរវាងបុគ្គលិកជាជនបរទេស ជាមួយអ្នកគ្រប់គ្រងកាស៊ីណូ អូរស្មាច់រីសត ហើយពួកគេបាននាំគ្នាសម្រុកចេញពីកន្លែងស្នាក់នៅ តែត្រូវបានសន្តិសុខកាស៊ីណូរារាំង ក្រោយមកពួកគេបានយកអាវុធគំរាមក្រុមសន្តិសុខកាស៊ីណូវិញ ដោយអ្នកខ្លះដៃមានកាន់ដំបងទីប, ដំបងឈើ, និងអាវុធផ្សេងៗសម្រុកពីកាស៊ីណូ ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែន តែត្រូវកម្លាំងសមត្ថកិច្ចដែលមានកងរាជអាវុធហត្ថ និងប៉ូលិស នាំគ្នាចុះទៅអន្តរាគមន៍ ទប់ស្កាត់ បង្កជាបាតុភាពរញ៉េរញ៉ៃពេញដងផ្លូវតែម្ដង។ យ៉ាងណា ក្រោយមក កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំបន្តនីតិវិធីច្បាប់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង