**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា

គែរ៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា ដែលរួមមានទាំងការបញ្ជូនចំណាប់ខ្មាំងអ៉ីស្រាអែលឱ្យត្រឡប់ទៅផ្ទះវិញ ខណៈក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលកាន់តែខ្លាំង បានសម្លាប់មនុស្សជាង ១០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។

មន្ត្រីហាម៉ាស់និយាយថា ក្រុមរបស់ខ្លួនបានអនុម័តលើបញ្ជីឈ្មោះចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ៣៤នាក់ដែលត្រូវប្រគល់មកវិញ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលអាចនាំទៅរកបទឈប់បាញ់ ហើយនៅយប់ថ្ងៃអាទិត្យ មន្ត្រីហាម៉ាស់ក៏បានផ្តល់ច្បាប់ចម្លងនៃបញ្ជីឈ្មោះនោះមកឱ្យ Reuters ដែរ។ ប៉ុន្តែការិយាល័យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហាម៉ាស មិនបានផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំង មកឱ្យអ៉ីស្រាអែលនោះទេ។

ក្រុមគ្រូពេទ្យបាននិយាយថា កាលពីចុងសប្តាហ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៥នាក់។ រីឯយោធាអ៉ីស្រាអែលនិយាយថា បានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាច្រើននាក់។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងជាថ្មីកំពុងដំណើរការ ដើម្បីឈានដល់បទឈប់បាញ់មួយ ក្នុងសង្គ្រាមរយៈពេល ១៥ខែរវាងអ៉ីស្រាអែល-ហាម៉ាស់ និងការប្រគល់ចំណាប់ខ្មាំងអ៉ីស្រាអែល ដែលសល់ក្នុងតំបន់ហ្កាហ្សា មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ អ៉ីស្រាអែលទទួលស្គាល់ថា កិច្ចចរចាស្ដីពីចំណាប់ខ្មាំងហ្កាហ្សា បានចាប់ផ្ដើមឡើងវិញ នៅប្រទេសកាតា តែភាគីទាំងសងខាងនៅតែខ្វែងគំនិតគ្នា ជុំវិញចំនួនចំណាប់ខ្មាំងត្រូវដោះលែង ហើយម្យ៉ាងអ៉ីស្រាអែលធ្លាប់បាន អះអាងថាខ្លួនមានគោលដៅកម្ទេចក្រុមហាម៉ាស ហើយមិនទទួលយកបទឈប់បាញ់ពេញលេញមួយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង