**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida

ផ្លរីដា៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida ដើម្បីជួបជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំអឺរ៉ុបរូបនេះ ក្នុងការពង្រឹងទំនាក់ទំនង និងការត្រៀមខ្លួនសម្រាប់រដ្ឋបាលថ្មី នៅសហរដ្ឋអាមេរិក។

តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គមដោយអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត បានបង្ហាញថា លោកស្រី Meloni ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជាមួយនឹងការទះដៃអបអរសាទរ ពីសំណាក់សមាជិកនៃរមណីយដ្ឋាន Mar-a-Lago របស់អតីតប្រធានាធិបតីអាមេរិក បន្ទាប់ពីត្រូវបានណែនាំដោយរូបលោកផ្ទាល់។ លោក ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា «ពិតជាគួរឱ្យរំភើបណាស់ ដែលបាននៅទីនេះ ជាមួយស្ត្រីដ៏អស្ចារ្យម្នាក់ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី»។ លោកបានបន្តកោតសរសើរលោកស្រី Meloni ថា «ពិតជាបានធ្វើឱ្យទ្វីបអឺរ៉ុបភ្ញាក់ផ្អើល»។

គួរបញ្ជាក់ថា លោកស្រី Meloni ត្រូវបានគេមើលឃើញថា ជាដៃគូដ៏រឹងមាំ សម្រាប់អតីតប្រធានាធិបតី ដោយសារតែគោលជំហរអភិរក្សនិយមរបស់លោកស្រី និងស្ថិរភាពនៃសម្ព័ន្ធស្តាំនិយម ដែលលោកស្រីបានដឹកនាំ នៅក្នុងប្រទេសអ៊ីតាលី។ លោកស្រី ក៏បានបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់អតីតប្រធានាធិបតីផងដែរ។

ទោះបីជាមិនមានព័ត៌មានលម្អិត នៃកិច្ចប្រជុំរបស់ពួកគេ ត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា លោកស្រី Meloni បានពិភាក្សាជាមួយអតីតប្រធានាធិបតី អំពីសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បញ្ហាពាណិជ្ជកម្ម មជ្ឈិមបូព៌ា និងស្ថានភាពរបស់អ្នកកាសែតអ៊ីតាលី ដែលត្រូវបានឃុំខ្លួននៅអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង