**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ នាពេលថ្មីៗកន្លងទៅនេះ បានលើកតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា ទស្សនទានជុំវិញអំពីការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលយើងមិនត្រូវមើលរំលង ព្រោះវាមានចំណែក ជាផ្នែកមួយនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសង្គមសន្តិភាព។ នៅកម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និង បណ្ដាសាសនាដ៏ទៃទៀត នៅក្នុងនេះសាសនាព្រះពុទ្ធ គឺជាសាសនាទី១ មានជាង ៩៣% នៃសាសនិកដែល ប្រកាន់យក ហើយសាសនាឥស្លាមជាសាសនាទី២ មានប្រមាណជាង ៥% នៃសាសនិក ដែលមាន បងប្អូនខ្មែរឥស្លាមប្រកាន់យក រីឯសាសនាផ្សេងៗក៏មានតិចតូចប្រមាណជិត ២% ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ការប្រកាន់យកសាសនាដើម្បីប្រតិបត្តិដោយអនុវត្តនិយមកណ្ដាល មានការគាំទ្រនាំមកនូវភាពសុខដុម សុខសន្តិភាព ប៉ុន្តែផ្ទុយទៅវិញ បើការប្រកាន់សាសនាដោយប្រតិបត្តិ មិននិយមកណ្តាល ដោយយកការជ្រុលនិយម ឆ្វេង ឬ ស្តាំនិយមនោះ គឺពិតប្រាកដណាស់ វានឹងកើតមាននូវអំពើរើសអើងពូជសាសន៍ ជាតិសាសន៍និងសាសនា ហើយផ្ដើមបង្កើតមកហើយនូវអំពើភ័យខ្លាច ហើយក៏នឹងអាចមាន នាំមកនូវ មនោគមន៍វិជ្ជា អវិជ្ជមានដោយសារការពង្រឹងពង្រីកនិកាយនីមួយៗ ហើយផ្តើមកើតនូវទំនាស់ ជម្លោះ ការបែកបាក់សាមគ្គីភាពជាតិ សាមគ្គីភាពភាតរភាពសហគមន៍ សាមគ្គីភាពផ្ទៃក្នុងសាសនា ដែលនឹងអាចរីករាលដាលទៅដល់ការប្រើអំពើតទល់ ទប់ទល់ទាំងឡាយដើម្បីឈានទៅរកការយកឈ្នះយកចាញ់ ឬឈានទៅដល់ធ្វើការលះបង់បូជានូវអាយុជីវិតដោយប្រើអំពើហឹង្សា ដោយផ្ទាល់ ឬ ប្រយោលឬដោយប្រើអាវុធ ដោយហ៊ានឱបគ្រឿងបំផ្ទុះ ជាគ្រាប់បែក ឬ ធ្វើការវាយប្រហារ គ្នាទៅតាមសកម្មភាព នានា ដែលនឹងធ្វើឲ្យនៅតំបន់ដែលមានកើតហេតុ ឡើងនោះ មានការភ័យខ្លាច ភ្ញៀវបរទេសខ្លាចរអា មិនហ៊ានចូលមកទស្សនកិច្ចដើរលេងកំសាន្តនៅយូរ មិនហ៊ានធ្វើការបោះទុនវិនិយោគ ដោយគេពុំមានជំនឿកក់ក្ដៅដោយពិតប្រាកដថាវានឹងមានរឿងអ្វីកើតមានខាងមុខ វាជាការធ្វើឲ្យខាតបង់ដល់សង្គមជាតិ។

តាមរយៈបណ្តាញសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ បានគូសរំលេចថា ការដែលមើលរលង ពីភាពសុខដុមបនីយកម្មក្នុងសាសនា មើលស្រាលមិនបានផ្ដល់តម្លៃដល់អ្នកខិតខំប្រឹងប្រែងគ្រប់គ្រងសាសនា ដែលបានខិតខំណែនាំឱ្យមនុស្សម្នាឱ្យដើរតាមគន្លងធម៌សាសនាដ៏ល្អផូរផង់ត្រឹមត្រូវល្អនោះ គឺច្បាស់ណាស់ថានៅពេលណាមួយ ផ្នែកមួយនៃសុខ សន្តិភាព ក៏នឹងអាចបាត់បង់ទៅវិញពុំខានឡើយ ដូច្នេះហើយបានជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាំងតែពីសម័យកាលដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ហើយបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺតែងតែផ្តល់នូវគោលនយោបាយលើក កំពស់ឱ្យគ្រប់សាសនាទទួលបានដោយស្មើមុខ ស្មើមាត់ ដល់គ្រប់សាសនានៅកម្ពុជាទាំងអស់ ដោយរក្សាការពារបានដាច់ខាត មិនឲ្យកកើតយមាននូវអំពើរើសអើងពូជសាសន៍ និងសាសនានោះកើតឡើងបាននោះឡើយ នោះហើយដែលសម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍លើកឡើងថា «ការប្រកាន់យកសាសនា ឬ សាសនាផ្សេងៗគ្នា មិនមែនជាឧបសគ្គក្នុងរក្សាសុខសន្តិភាព និង រារាំងដល់ការអភិវឌ្ឍន៍នោះឡើយ» សូមរួមគ្នាកុំមើលរំលង កុំមើលស្រាល កុំបណ្តែតបណ្តោយ កុំគិតថាវាជារឿងតូចតាច។ មានបណ្ដាប្រទេសមួយចំនួនកើតមានរឿងរ៉ាវ មានអសន្តិសុខ ខ្វះសន្តិភាពដោយពេញលេញដោយសារការរីករាលដាលពីភាពរើសអើងប្រកាន់ជាតិសាសន៍ ប្រកាន់និកាយសាសនាធ្វើឲ្យបែកបាក់គ្នា សូម្បីតែសាសនាដូចគ្នា ហើយចុះបើសាសនាផ្សេងគ្នាឈានទៅទៀតនោះ គឺ វាប្រាកដណាស់ថា នឹងជួប នូវឧបសគ្គ តូច ឬធំជាក់ជាពុំខាននោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា បើពង្រឹងសាសនាបានល្អដោយការអនុវត្តប្រតិបត្តិបានខ្ជាប់ខ្ជួនត្រឹមត្រូវល្អហើយនោះ គឺមនុស្សនឹងបានខិតខំធ្វើកុសលកសាងអំពីល្អ ធ្វើបុណ្យដាក់ទានកាន់តែច្រើនគោរពច្បាប់សាសនាបាន គឺមនុស្សនឹងគោរពខ្លោបខ្លាចពីអំពើបាបកម្មទាំងឡាយ នឹងមិនទៅ បំពានដល់អ្នកដ៏ទៃ អ្នកក្សតខ្សោយ ។ល។ និយាយដោយឡែកសាសនា ឥស្លាម ព្រះអល់ឡោះបានដាក់បញ្ញត្តិឱ្យសាងនូវអំពីល្អ និងបានហាមឃាត់ដាច់ខាត ពីការប្រព្រឹត្តិអំពីអាក្រក់ទាំងឡាយ ដូចជាការលួច ឆក់ ប្លន់ កាប់ សម្លាប់ ចាប់រំលោភ បំពាបំពានរៀងកាយផ្លូវភេទ ជក់ និង ជួញដូរគ្រឿងញៀន បន្លំបំបាត់ភ្នែកជញ្ជីង កេងប្រវ័ញ្ញនាៗ ធ្វើសាក្សីឱ្យអ្នកធ្វើខុស កឹបកេងចំណែកពីកុមារកំព្រា ញួសញុង បង្កចលាចល ប្រព្រឹត្តអំពើអយុត្តិធម៌ ការកាត់ក្ដីដោយលំអៀងអយុត្តិធម៌ កាសុីសំណូក…..។ល។ និង ។ល។ គឺមានតាំងពីជាង ១៤៤០ឆ្នាំកន្លងមកហើយ។

នៅកម្ពុជាមេដឹកនាំសាសនា និងសាសនិកនៃសាសនានាៗ បាននិងកំពុងបំពេញកិច្ចការសាសនា ដើម្បីប្រតិបត្តិ ធ្វើការប្រៀនប្រដៅទូន្មាន ទៅដល់សាសនិកឲ្យគោរពអនុវត្តឱ្យបានត្រឹមត្រូវ ដោយគ្មានការរើសអើង បែងចែកវណ្ណៈ ឋានៈពណ៌សម្បុរ ដោយគោរពអនុវត្តស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា-ច្បាប់របស់ប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង