ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំទទួលបន្ទុកការងារពិការភាព អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក លោកស្រី និងមន្ដ្រីជំនាញពាក់ព័ន្ធ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ថា កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ កាលពីចុងឆ្នាំ២០១២ ហើយអនុសញ្ញានេះ ត្រូវបានចូលជាធរមានសម្រាប់កម្ពុជានៅខែមករា ឆ្នាំ២០១៣។ តាមរយៈការផ្ដល់សច្ចាប័ននេះ កម្ពុជាយើងក្នុងនាមជារដ្ឋភាគី ត្រូវមានកាតព្វកិច្ចក្នុងការអនុវត្ដ អនុញ្ញានេះ និងផ្ដល់នូវរបាយការណ៍េរួមស្ដីពីការចាត់វិធានការនានា ដើម្បីអនុវត្ដកាតព្វកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព តាមអនុសញ្ញា និងវឌ្ឃនភាព ដែលបានសម្រេចបានរយៈពេល២ឆ្នាំ បន្ទាប់ពីអនុសញ្ញានេះចូលជាធរមាន បន្ទាប់មកត្រូវដាក់របាយការណ៍នេះយ៉ាងហោចណាស់រៀងរាល់ ០៤ឆ្នាំម្ដង និងផ្ដល់ព័ត៌មានចាំបាច់ នៅពេលដែលគណកម្មាធិការទទួលបន្ទុកជនពិការរបស់ UN ស្នើសុំ ។
ការងារដែលត្រូវអនុវត្ដបន្ដ ឯកឧត្ដមរដ្ឋមន្ដ្រីបានស្នើសុំ ឯកឧត្ដមថ្នាក់ដឹកនាំទទួលបន្ទុក និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ៖
១). ពិនិត្យកែសម្រួល និងបំពេញបន្ថែមនូវធាតុចូល ដែលទទួលបានពីកិច្ចប្រជុំនេះ
២).រៀបចំពីបែបបទ និងប្រមូលផ្ដុំឯកសារពាន់ព័ន្ធ ដើម្បីបញ្ជូនរបាយការណ៍នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ស្នើសុំពិនិត្យ សម្រេចពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ៕