**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត**ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សកើនឡើងដល់ ៩៥នាក់នៅទីបេ**ហ្ស៊កដានី និងស៊ីរី ព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម**ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបអាមេរិក៖ ការសង្ស័យលើដ្រូនចិនគឺជាការ «មិនមានទំនួលខុសត្រូវ»**តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសបដិសេធការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន**នាយករដ្ឋមន្រ្តីថៃ៖ តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ ពេលនេះកំពុងជួបជាមួយ អាជ្ញាធរថៃ**ម៉ាឡេស៊ី និងសិង្ហបុរី ប្រកាសអំពីកិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភាគខាងត្បូង នៃរដ្ឋចូហូរបស់ម៉ាឡេស៊ី ដើម្បីគាំទ្រដល់ការវិនិយោគ ការនាំចេញ-នាំចូលទំនិញ**រញ្ជួយដីកម្រិតធ្ងន់កើតឡើងនៅឯតំបន់ទីបេ ប្រទេសចិន ចំនួនអ្នកស្លាប់កើនដល់ជិត១០០នាក់**អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់**ប្រធានាធិបតីអ៊ុយក្រែន៖ រុស្ស៉ីរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk**«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល**អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបដិសេធ និងបំភ្លឺ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹង របស់បុគ្គលឈ្មោះ ហេង សិទ្ធី**ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល**ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ

លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌ ឆ្លើយតបនឹងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ជាការបញ្ជាក់ ក្រោយពេលដែលដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ ទើបតែបានបញ្ចប់ការចាក់បញ្ចាំង នៅទីតាំងចុងក្រោយ នាពេលថ្មីៗនេះ។
«សកម្មភាពនៃការរៀបចំ លើកទី៨ ក្រោមកិច្ចសហការក្រសួងវប្បធម៌ មាននាយកដ្ឋានភាពយន្ត និងវិទ្យុមិត្តភាពកម្ពុជាចិន យើងបានចាប់ផ្តើមតាំងពីខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ធ្នូ ២០២៤ ដោយបានចាក់បញ្ចាំង នៅលើទីតាំងសរុប ២៥ទីតាំង ចាប់ពីខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តកណ្តាល»
លោក ប៉ុក បូរក្ស បានបញ្ជាក់ថា ប្រជាជនខ្មែរចាប់អារម្មណ៍ ចំពោះភាពយន្តចិន ដោយបានទស្សនាយ៉ាងជក់ចិត្ត ហើយទីតាំងចុងក្រោយ គឺនៅស្រុកស្អាង ទទួលបានអ្នកទស្សនាយ៉ាងច្រើន បើទោះបីជាអាកាសធាតុ មិនអំណោយផល ក៏ដោយ។
«ឃើញថា សកម្មភាពនៃការចាក់បញ្ចាំងរបស់យើង តាមខេត្ត ក្រុង នៅជនបទ មានការចូលរួមពីប្រជាពលរដ្ឋ មកទស្សនាច្រើន ចាប់អារម្មណ៍ចំពោះ ភាពយន្តចិន ដោយបានមើលតាំងពីដើមដល់ចប់ ជាពិសេស ទីតាំងចុងក្រោយ នៅវិទ្យាល័យស្អាង ខេត្តកណ្តាល មានការចូលរួមច្រើន បើទោះមានភ្លៀង ពួកគាត់ពេញចិត្តនឹងភាពយន្តចាក់បញ្ចាំងទាំងនេះ…ហើយតាមរយៈបទពិសោធន៍ទាំងនេះ ប្រជាជនខ្មែរ ជាពិសេស យុវជន សំណូមពរចាក់បញ្ចាំង បន្តទៀត ស្នើឲ្យយករឿងបែបកប្លែង បែប Action បន្ថែមទៀត ព្រោះ ជាទូទៅ ទស្សនិកជនយើងពេញចិត្ត ច្រើន ដូច្នេះ សំណូមពរឲ្យមានភាពយន្តថ្មីៗ បន្ថែមទៀត»។
លោកថា នេះគឺជាជោគជ័យថ្មីមួយទៀត នៅក្នុងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវប្បធម៌ និងឆ្លើយតបនឹងឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន។
«អ្វីដែលជោគជ័យ គឺការយល់ដឹង និងការសប្បាយរីករាយ របស់ប្រជាជនយើង តាមរយៈសកម្មភាពដែលយើងបានធ្វើ ឆ្លុះបញ្ចាំងពីរួមសុខ រួមទុក្ខជាមួយគ្នា និងការចែករំលែក ជាមួយគ្នា រវាងប្រជាជនទាំងពីរ»
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» បានចាប់ផ្ដើមរៀបចំធ្វើ តាំងពីឆ្នាំ២០១៦មក ក្រោមការសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ទូទាំងប្រទេសកម្ពុជា បាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ទៅដល់ភូមិ ស្រុក នៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង