RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា
វ៉ាស៊ីនតោន៖ បើយោងតាមការលើកឡើង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា។
ថ្លែង ក្នុង អំឡុង ពេល បំពេញ ទស្សនកិច្ច ជា ផ្លូវការ នៅ ទីក្រុង ញូវដេលី លោក Sullivan បាន គូសបញ្ជាក់ ថា សហរដ្ឋអាមេរិក កំពុង ឈាន ទៅ រក ការ បញ្ចប់ នូវ ដំណើរការ លុប បំបាត់ ចោល នូវ បទប្បញ្ញត្តិ ដែល ជា ឧបសគ្គ ដល់ កិច្ច សហប្រតិបត្តិការ នុយក្លេអ៊ែរ ស៊ីវិល រវាង អង្គភាព នុយក្លេអ៊ែរ នាំមុខ របស់ ឥណ្ឌា និង ក្រុមហ៊ុន របស់ សហរដ្ឋអាមេរិក អស់ រយៈពេល ជា យូរ មក ហើយ។
គួរបញ្ជាល់ថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរលើបញ្ហានេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្លេះប៉ុន្តែបានជាប់គាំង ដោយសារបញ្ហាច្បាប់និងបទប្បញ្ញត្តិ។ ភាព មិន ស្រប គ្នា រវាង ច្បាប់ ទំនួល ខុស ត្រូវ នុយក្លេអ៊ែរ របស់ ឥណ្ឌា និង បទដ្ឋាន សកល បាន ក្លាយ ជា ឧបសគ្គ ដ៏ ធំ មួយ ក្នុង កិច្ច សហប្រតិបត្តិការ នេះ។ តាម បទដ្ឋាន សកល ការ ចំណាយ លើ ឧប្បត្តិហេតុ នុយក្លេអ៊ែរ ត្រូវ បាន រ៉ាប់រង ដោយ ប្រតិបត្តិករ មិនមែន ក្រុមហ៊ុន ផលិត រោងចក្រ នុយក្លេអ៊ែរ ទេ។
ទោះជាយ៉ាងណា ការប្រកាសរបស់លោក Sullivan នាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះ។ ក្រៅពីបញ្ហានុយក្លេអ៊ែរ លោក Sullivan ក៏បានពិភាក្សា ជាមួយមន្ត្រីឥណ្ឌាអំពីបញ្ហាផ្សេងទៀត ដូចជា បញ្ញាសិប្បនិម្មិត លំហអាកាស និងសេដ្ឋកិច្ចផងដែរ៕