គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានរៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រោមអធិបតីភាព លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងសមាសភាពចូលរួមសរុបចំនួន៦៣នាក់ ក្នុងនោះមានការអញ្ជើញចូលរួមពីអន្តរក្រសួង ដែលជាអនុប្រធាន សមាជិកនៃ គ.ជ.ព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។
កិច្ចប្រជុំដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ៕