សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។
សម្ដេចបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជាគឺនិមិត្តរូបនៃការផ្លាស់ប្តូរនៅកម្ពុជា ហើយសម្តេចបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាដឹកនាំប្រទេស”។
សម្តេចតេជោ ហ៊ុន សែន បានរំឡឹកថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ សន្តិភាពនិងវឌ្ឍនភាពសង្គម ដូច្នេះ សម្តេចបានថ្លែងអំណរគុណជាថ្មីចំពោះវីរៈជនខ្មែរគ្រប់រូបដែលបានពលិ ដើម្បីឲ្យកម្ពុជារួចផុតពីរបបកម្ពុជា ប្រជាធិបតេយ្យដ៏ខ្មៅងងិតនោះ៕