សមាជិកព្រឹទ្ធសភាព្រមានថា សហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក
បរទេស៖ សមាជិកព្រឹទ្ធសភាlok Lindsey Graham បានព្រមានថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក ហើយចាប់ផ្តើមការនិរទេស ទ្រង់ទ្រាយធំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងគោលដៅដើម្បីការពារសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ RT ។
សមាជិកសភាដែលតំណាងមកពី គណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina និងជាប្រធានគណៈកម្មាធិការ ថវិកាព្រឹទ្ធសភារូបនេះបាន និយាយទៅកាន់ក្រុមអ្នកកាសែត Fox News កាលពីថ្ងៃអាទិត្យអំពីច្បាប់ ស្តីពីការផ្សះផ្សាថវិកា ដែលមិនទាន់សម្រេច។
លោក Graham បានប្រាប់ Maria Bartiromo របស់ Fox ថា៖ខ្ញុំមានការព្រួយ បារម្ភយ៉ាងខ្លាំងថា ប្រសិនបើយើង មិនដាក់ព្រំដែនជាមុន ហើយធ្វើវាឱ្យសម្រេចបាននោះ វានឹងក្លាយជាសុបិន្តអាក្រក់ សម្រាប់សន្តិសុខជាតិរបស់យើង ។
លោកបន្តថា យើងមានជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ដែលលោកប្រធានាធិបតី Trump បានសន្យាថា នឹងនិរទេស ហើយគាត់គួរតែ ។ ហេតុអ្វី បាន ជា យើង គួរតែចាប់ផ្តើមធ្វើ ការ និរទេស ទ្រង់ទ្រាយ ធំ? ដោយសារ យើង មាន អន្តោប្រវេសន៍ ខុស ច្បាប់ ច្រើនពេក។
លោក Graham ក៏បានលើកឡើង អំពីការកសាងជញ្ជាំងព្រំដែន និងការជួលការអនុវត្តច្បាប់ អន្តោប្រវេសន៍បន្ថែមទៀត នឹងត្រូវចំណាយអស់១០០ ពាន់លានដុល្លារនោះផងដែរ៕