ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះគ្មានមនុស្សបើក
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា អ៊ុយក្រែនប៉ុនប៉ង វាយប្រហារ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ជាមួយនឹងយន្តហោះ គ្មានមនុស្សបើកចំនួន ៨ គ្រឿងកាលពីថ្ងៃអាទិត្យហើយ ក្រុមមន្ត្រីបានបន្ថែមថា យន្តហោះដ្រូន UAVs ដែលហោះចូលមកទាំងអស់ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមការចេញផ្សាយរបស់ RT ។
ក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ក្រសួងបានចោទប្រកាន់យោធាអ៊ុយក្រែនថា បានព្យាយាមបន្តបង្ក គ្រោះមហន្តរាយឧស្សាហកម្ម នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលមានទីតាំងនៅផ្នែកគ្រប់គ្រង ដោយរុស្ស៊ីនៃតំបន់និរន្តរភាព។
នៅក្នុងសាររៀបរាប់ដែលលម្អិត នោះបានបញ្ជាក់បែបនេះថា៖នៅថ្ងៃទី៥ខែមករា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការប៉ុនប៉ងមួយផ្សេងទៀត ដើម្បីវាយប្រហារទីតាំងនេះ ហើយបានបន្ថែមថា ការការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះគ្មាន មនុស្សបើកទាំងអស់ ដែលបានប៉ុនប៉ង ហោះចូលមក ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា យន្តហោះដ្រូន UAVs ដែលស្ទាក់ចាប់បានមួយគ្រឿង បានចុះចតនៅលើដំបូល អគារមួយហើយបានផ្ទុះនិងធ្វើឲ្យប៉ះពាល់បន្តិចប៉ុណ្ណោះ ប៉ុន្តែក្រសួងបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះ មិនបានបណ្តាលឲ្យមាន មនុស្សរងរបួស ឬខូចខាតសម្ភារៈឡើយ ។យ៉ាងណាក្តៅយោង តាមការអះអាងដោយរុស្សី បានឲ្យដឹងទៀតថា រោងចក្រថាមពលនុយក្លេអ៊ែរ នៅតែបន្តដំណើរការជាធម្មតា។
រំលឹកដែរថាការវាយលុក ដោយកម្លាំងរុស្ស៊ី បានដណ្តើមយករោងចក្រ នុយក្លេអ៊ែរ ធំបំផុតនៅអឺរ៉ុប មួយនេះតាំងតែពីឮដើមដំបូងនៃជម្លោះអ៊ុយក្រែន ក្នុងឆ្នាំ២០២២មកម្ល៉េះ៕