**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

BBC៖ ជនជាតិវៀតណាម បានធ្វើចំណាកស្រុកច្រើនជាងជនជាតិដ៏ទៃទៀត ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានសេដ្ឋកិច្ចលូតលាស់លឿនមួយរបស់ពិភពលោក

ឡុងដ៏៖ បើយោងតាមការដកស្រង់ ផ្សាយចេញពីសារព័ត៌មាន BBC ក្នុងរយៈពេល ៦ខែឆ្នាំ ២០២៤ ជនជាតិវៀតណាម បានធ្វើចំណាកស្រុកច្រើនជាងជនជាតិដ៏ទៃទៀត ខណៈដែលប្រទេសនេះត្រូវបានគេមើលឃើញថា មានសេដ្ឋកិច្ចលូតលាស់លឿនមួយរបស់ពិភពលោក។

គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៤ ជនជាតិវៀតណាមបានព្យាយាមធ្វើដំណើរតាមទូកតូចៗ ឆ្លងព្រំដែនចូលទៅក្នុងចក្រភពអង់គ្លេស ដោយមានចំនួន ២.២៤៨នាក់ និងបាននាំមុខប្រជាជនមកពីប្រទេសផ្សេង ដែលមានឯកសារត្រឹមត្រូវ រួមទាំងអាហ្វហ្គានីស្ថាន និងអ៉ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងរបស់ជនចំណាកស្រុកវៀតណាម ដើម្បីទៅរស់នៅឯចក្រភពអង់គ្លេស ត្រូវបានចងក្រងជាឯកសារ ហើយនៅឆ្នាំ២០២៤ BBC ធ្លាប់រាយការណ៍អំពីវិធីសាស្រ្តដែលក្រុមជនជាតិវៀតណាម ដំណើរការរត់ពន្ធមនុស្សបានដោយជោគជ័យ។យ៉ាងនេះក្តី វាមិនមែនគ្មានហានិភ័យសំខាន់ៗទេ។ ជនចំណាកស្រុកវៀតណាម ខ្លះត្រូវបានគេជួញដូរឱ្យទៅបម្រើសេវាកម្មផ្លូវភេទ ឬធ្វើការនៅឯកសិដ្ឋានកញ្ឆាខុសច្បាប់។

ស្របពេលវៀតណាម ត្រូវបានចាត់ទុកជាប្រទេស មានសេដ្ឋកិច្ច រីកចម្រើនលឿន ដោយសារតែសមត្ថភាពផលិតកម្មរបស់ខ្លួន ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់ គឺខ្ពស់ជាង ៨ដងប្រៀបធៀបនឹងកាលពី២០ឆ្នាំមុន។ បន្ថែមលើឆ្នេរត្រូពិច ទេសភាព និងតម្លៃសមរម្យ ក៏បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរផងដែរ។ ប៉ុន្តែវៀតណាមដែលជារដ្ឋកុម្មុយនិស្ត បានធ្លាក់មកជិតដល់បាតតារាង ស្តីពីសិទ្ធិមនុស្សសេរីភាព និងការហាមឃាត់ប្រឆាំងនយោបាយ។ អ្នកប្រឆាំងតិចតួច ដែលបញ្ចេញសំឡេង ត្រូវបានគេយាយី ឬចាប់ដាក់ពន្ធនាគារ។

គួរបញ្ជាក់ថា ប្រពៃណីនៃការស្វែងរកជីវិតប្រសើរជាងមុន នៅក្រៅប្រទេសនេះ បើត្រលប់ទៅមើលកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ ១៩៨០ក៏ធ្លាប់មានដែរ នៅពេលដែលវៀតណាម ជាសម្ព័ន្ធមិត្តជាមួយអតីតសហភាពសូវៀត ក្រោយបរាជ័យរបស់កងកម្លាំងអាមេរិក នៅភាគខាងត្បូង។ កាលណោះសេដ្ឋកិច្ចដែលដឹកនាំរដ្ឋបានធ្លាក់ដល់បាត មនុស្សរាប់លាននាក់ជួបប្រទះនូវទុរគតភាព រីឯតំបន់ខ្លះខ្វះខាតស្បៀងអាហារ។ មនុស្សរាប់ម៉ឺននាក់បានចាកចេញទៅធ្វើការ នៅក្នុងប្រទេសប្លុកភាគខាងកើត ដូចជាប៉ូឡូញ អាល្លឺម៉ង់ខាងកើត និងហុងគ្រី៕

top 10 mat hang viet nam xuat khau nhieu nhat
អត្ថបទដែលជាប់ទាក់ទង