ប្រធានាធិបតីបារាំង ព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងមិនអាចធ្វើបានលឿន ឬងាយស្រួលនោះទេ ហើយនឹងតម្រូវឱ្យទីក្រុងគៀវ ប្រឈមមុខនឹងបញ្ហាបាត់បង់ទឹកដីផង។ នេះបើយោងតាមការចេញផ្សាយ របស់ RT ។
ថ្លែងទៅកាន់សន្និសីទ ប្រចាំឆ្នាំ របស់ក្រុមឯកអគ្គរដ្ឋទូត នៅវិមាន Elysee កាលពីថ្ងៃចន្ទ លោក Macron បានលើកឡើង ពីបញ្ហាសកលមួយចំនួន រួមទាំងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវផងដែរ។
ប្រធានាធិបតី បារាំង ក៏បានព្រមានថា មិនមានដំណោះស្រាយរហ័ស និងងាយស្រួលទេ ក្នុងប្រទេសអ៊ុយក្រែន បើទោះបី ជាលោក Trump បានសន្យាថានឹងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស នៅពេលគាត់ចូលកាន់តំណែងក៏ដោយ។
ប្រធានាធិបតី បារាំង បាន និយាយ ថា ប្រជាជន អ៊ុយក្រែន ត្រូវ ធ្វើ ការ ពិភាក្សា ជាក់ស្តែង មួយ លើ សំណួរ ពាក់ព័ន្ធទៅនឹងបញ្ហាដែនដី ហើយ មាន តែ ពួកគេ ប៉ុណ្ណោះ ដែល អាច ធ្វើ បាន។
លោក Macron បន្តថា សហរដ្ឋអាមេរិក ត្រូវតែជួយយើងផ្លាស់ប្តូរលក្ខណៈនៃស្ថានភាព និងបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យមកតុចរចាខណៈដែលសមាជិកអឺរ៉ុប នៃអង្គការណាតូមានទំនួលខុសត្រូវ ក្នុងការបង្កើតការធានា សន្តិសុខសម្រាប់អ៊ុយក្រែន៕