**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ**បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន**អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់**សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា**រដ្ឋមន្ត្រីអប់រំ លើកពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ និងរៀនពេញមួយជីវិត**រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ**រដ្ឋបាលខេត្តកណ្តាល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបានស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក យូន ស៊ុកយ៉ុល ខណៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តលើការដោះស្រាយវិបត្តិនយោបាយរបស់សម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់នេះ។

ថ្លែងបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ ថេយ៉ុល (Cho Tae-yul) លោក ប្លីងខេន បាននិយាយថា រដ្ឋធានីវ៉ាស៊ីនតោនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្នរបស់រដ្ឋធានីសេអ៊ូល។

លោក ប្លីងខេន និយាយ ក្នុង សន្និសីទ សារព័ត៌មានថា៖«ប៉ុន្តែ ព្រឹត្តិការណ៍ នេះបាន ឆ្លុះ បញ្ចាំង ពី ភាពជោគជ័យ របស់កូរ៉េខាងត្បូងក្នុងដំណើរការ ប្រជាធិបតេយ្យ ដែល មាន ភាព រឹងមាំ គួរ ឱ្យ កត់ សម្គាល់។ ការ ឆ្លើយ តប ដែល យើង បាន ឃើញ ហើយ ដែល យើង រំពឹង ថា នឹង បន្ត ឃើញ នោះ គឺ ជា ការ ឆ្លើយតប ដោយ សន្តិវិធី និង ស្រប ទាំង ស្រុង និង ស្រប តាម រដ្ឋធម្មនុញ្ញ និង នីតិរដ្ឋ»។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាតធ្យូ មីល័រ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោក ប្លីងខេន ក៏បានជួបជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok)។ លោក ប្លីងខេន បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោនចំពោះសម្ព័ន្ធភាពរឹងមាំរបស់កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះការការពារប្រទេសកូរ៉េខាងត្បូង»។

គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលប្រាំមួយម៉ោងរបស់លោក យូន បានទាញទម្លាក់ប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតមួយរបស់អាស៊ីចូលទៅក្នុងវិបត្តិនយោបាយដែលមិនធ្លាប់មានជាមួយនឹងការចោទប្រកាន់មិនត្រឹមតែលោក យូន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាយករដ្ឋមន្ត្រីដែលក្លាយជាប្រធានាធិបតីស្តីទីផងដែរ។ សកម្មភាពរបស់លោក យូន បានទាក់ទាញការស្តីបន្ទោសដ៏កម្រមួយពីមន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន រួមទាំងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឃឺត ខេមប៊ែល (Kurt Campbell) ដែលបាននិយាយថា ការសម្រេចចិត្តរបស់លោក យូន គឺជាការវិនិច្ឆ័យខុសយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង