ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅឃុំបួវិល
ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបវេល នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋទីទ័លខ្លាំង ១០គ្រួសារ នៅភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ។
អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋទីទ័លខ្លាំងនាពេលនេះ មានអង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ទឹកសុទ្ធ និងថវិកា ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ៕