**បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ**បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន**អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់**សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា**រដ្ឋមន្ត្រីអប់រំ លើកពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ និងរៀនពេញមួយជីវិត**រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ**រដ្ឋបាលខេត្តកណ្តាល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា

«កម្មវិធីពាន់ម៉ឺន»រួមចំណែកសំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជនបទរបស់ប្រទេសចិន

«កម្មវិធីពាន់ម៉ឺន»ជាពាក្យហៅកាត់នៃកម្មវិធី«មួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ» ដែលជាកម្មវិធីនយោបាយដ៏សំខាន់មួយដែលគ្រោងផែនការ ចាត់ចែងការងារនិងជំរុញការអនុវត្តដោយផ្ទាល់ពីសំណាក់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងអំឡុងពេលដែលលោកបំពេញការងារជាលេខាធិការបក្សប្រចាំខេត្ត Zhejiang ។
នៅខែមិថុនាឆ្នាំ ២០០៣ ខេត្ត Zhejiang ចាប់ផ្តើមអនុវត្តនូវ«កម្មវិធីពាន់ម៉ឺន» ដោយបានជ្រើសរើសភូមិចំនួនមួយម៉ឺនក្នុងចំណោមភូមិចំនួនបួនម៉ឺននៅទូទាំងខេត្តដើម្បីធ្វើការងារស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ហើយក្នុងចំណោមនោះ ជ្រើសរើសភូមិសំខាន់ចំនួនមួយពាន់ដើម្បីធ្វើជាភូមិគំរូសម្រាប់កសាងឱ្យទៅជាភូមិដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។

តើ«កម្មវិធីពាន់ម៉ឺន»ត្រូវបានអនុវត្តយ៉ាងដូចម្តេចនិងទទួលបានសមិទ្ធផលសំខាន់ៗណាខ្លះនៅខេត្ត Zhejiang ?
បន្ទាប់ពីលោក ស៊ី ជីនភីង បានលើកឡើងពីទស្សនៈ«ទឹកថ្លាភ្នំបៃតងជាភ្នំមាសភ្នំប្រាក់» មក «កម្មវិធីពាន់ម៉ឺន»ក៏បានដើរតួនាទីក្នុងនាមជា«កម្មវិធីអេកូឡូស៊ី»របស់ខេត្ត Zhejiang ដែលមិនត្រឹមតែអភិរក្សនូវ«ទឹកថ្លាភ្នំបៃតង» ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងបាននាំមកនូវ«ភ្នំមាសភ្នំប្រាក់»ផងដែរ ដែលបានជំរុញឱ្យភូមិឃុំជាច្រើនអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងក្លាយជា«ផ្ទះបៃតង»ដ៏សម្បូរសប្បាយ ។ ការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះបានធ្វើឱ្យភូមិឃុំនៅខេត្ត Zhejiang ផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងមានជាអាទិ៍ ៖

*ឧស្សាហកម្មអេកូឡូស៊ីរីកចម្រើនយ៉ាងផុលផុស ។ ភូមិគំរូដែលនាំមុខអនុវត្ត«កម្មវិធីពាន់ម៉ឺន»បានផ្តើមចេញពីការផ្លាស់ប្តូរវិធីរកប្រាក់ចំណូល ពោលគឺប្តូរពីការដាំនិងកាប់ឈើក្នុងដីស្រែចម្ការរបស់ខ្លួនយកទៅលក់ ទៅជាការទាញយកផលពីធនធានអេកូឡូស៊ីដែលបានជំរុញការងើបឡើងនៃមុខរបរថ្មីៗ ដូចជាទេសចរណ៍ជនបទ ធុរកិច្ចអេឡិចត្រូនិក ការសម្រាកលម្ហែកាយ និងការច្នៃប្រឌិតខាងវប្បធម៌ជាដើម ដែលបានស្តារប្រព័ន្ធអេកូឡូស៊ី ឡើងវិញជាបន្តបន្ទាប់ ។

*ការធ្វើអាជីវកម្មក្នុងទីផ្សារគ្រប់គ្រងដោយក្រុមហ៊ុនជំនាញ ឧស្សាហកម្មជនបទមានភាពរស់រវើក ។ បន្ទាប់មានការគាំទ្រពី«កម្មវិធីពាន់ម៉ឺន» ភូមិជាច្រើនបានអញ្ជើញក្រុមហ៊ុនជំនាញមកសិក្សាពីការអភិវឌ្ឍអាជីវកម្មក្នុងភូមិ បង្កើតបានជារូបមន្ត«សហគ្រាសរដ្ឋ+ភូមិ+ឃុំ» និងរូបមន្តកសាង«ជនបទស្រស់ស្អាត+ជនបទឌីជីថល+ជនបទសម្បូរសប្បាយរួម+ជនបទវប្បធម៌» ដោយបានបង្កើតអាជីវកម្មថ្មីៗ ដូចជាការបង្កើតនូវទីតាំងបោះជំរំនៅតំបន់ដីសើម ការកសាងសួនវប្បធម៌និងសួនកម្សាន្ត ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពីកសិកម្មជាដើម ដែលបានក្លាយជាម៉ាកផលិតផលទេសចរណ៍វប្បធម៌ប្រចាំភូមិ ធ្វើឱ្យកសិករជាច្រើនបានចេញផុតពីភាពក្រីក្រមុនគេនៅទូទាំងប្រទេសចិន ហើយប្រាក់ចំណូលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំមុខបណ្តាខេត្តនិងភូមិភាគស្វយ័តនៅទូទាំងប្រទេសចិនជាច្រើនឆ្នាំជាប់ៗគ្នា ។

*នាំចូលធនធានមនុស្សថ្មី ជំរុញការអភិវឌ្ឍឌីជីថល ។ ក្រោយពី«កម្មវិធីពាន់ម៉ឺន»លេចចេញសមិទ្ធផលជាបណ្តើរៗ មានអ្នកភូមិចំណាកស្រុកជាច្រើនបានវិលត្រឡប់ទៅប្រកបការងារឬមុខរបរនៅស្រុកកំណើតរបស់ខ្លួនវិញ ជាពិសេស ក្នុងចំណោមនោះមានយុវជនដែលទើបបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ដែលជាអ្នកមានចំណេះដឹងខ្ពស់និងមានជំនាញខាងបច្ចេកវិទ្យាថ្មី បានវិលត្រឡប់ទៅចូលរួមការងារស្តារនិងអភិវឌ្ឍស្រុកកំណើតរបស់ខ្លួន ។ យុវជនទាំងនេះមានគំនិតច្នៃប្រឌិតថ្មី ហើយប្រសប់ក្នុងការប្រើប្រាស់បច្ចេកទេសឌីជីថល ដែលបាននាំឱ្យខេត្ត Zhejiang ឈានមុខគេនៅទូទាំងប្រទេសលើវិស័យឌីជីថលនិងធុរកិច្ចអេឡិចត្រូនិក ។

តើ«កម្មវិធីពាន់ម៉ឺន»បានរួមចំណែកអ្វីខ្លះចំពោះការស្តារនិងអភិវឌ្ឍជនបទនៅទូទាំងប្រទេសចិន ?
ខេត្ត Zhejiang បាននាំមុខអនុវត្ត«កម្មវិធីពាន់ម៉ឺន»អស់រយៈពេល ២១ ឆ្នាំដែលទទួលបានសមិទ្ធផលទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកអភិរក្សប្រព័ន្ធអេកូឡូស៊ី បានក្លាយជាគំរូមួយសម្រាប់ការអនុវត្តការងារស្តារនិងអភិវឌ្ឍជនបទនៅទូទាំងប្រទេសចិន ។ ដោយសារមានគំរូដ៏ជោគជ័យរបស់ខេត្ត Zhejiang តំបន់នានានៃប្រទេសចិនបានដកបទពិសោធនិងគួបផ្សំជាមួយនឹងលក្ខខណ្ឌក្នុងតំបន់របស់ខ្លួន ធ្វើការអភិវឌ្ឍដែលមិនយកការបំផ្លិចបំផ្លាញបរិស្ថានធ្វើជាថ្នូរ ដើម្បីឈានទៅរកការសម្រេចបាននូវទិសដៅការងាររយៈពេលវែងស្តីពីការកសាង«ប្រទេសចិនដ៏ស្រស់ស្អាត» ។
បច្ចុប្បន្ន ដោយសារមានការរួមចំណែកពីគោលនយោបាយ«កម្លាំងផលិតកម្មគុណភាពថ្មី» តំបន់ជនបទនានាបានខិតខំបណ្តុះបណ្តាល«កសិករថ្មី» (អ្នកប្រកបការងារកសិកម្មដែលមានជំនាញ) ពីបច្ចេកទេសឌីជីថល ជីវសាស្ត្រនិងភាពបៃតង ដើម្បីសម្របទៅនឹងនិន្នាការថ្មីនៃបដិវត្តន៍ឧស្សាហកម្មនិងបដិវត្តន៍បច្ចេកវិទ្យា ដែលបានក្លាយជាកម្លាំងចលករថ្មីនៃការស្តារនិងអភិវឌ្ឍជនបទ ។
អ្វីដែលកាន់តែពិសេសនោះគឺ «កម្មវិធីពាន់ម៉ឺន»មិនត្រឹមតែបានក្លាយជាគំរូនៃការស្តារនិងអភិវឌ្ឍជនបទ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីនៃប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ពីសំណាក់អន្តរជាតិផងដែរ ។ នៅខែកញ្ញា ឆ្នាំ ២០១៨ «កម្មវិធីពាន់ម៉ឺន»ទទួលបានពានរង្វាន់ Champions of the Earth Award (អ្នកការពារភពផែនដី) របស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ជា«ផែនការចិន»សម្រាប់ការកសាងផ្ទះរបស់មនុស្សជាតិដែលសមស្របនឹងការរស់នៅនិងប្រកបដោយភាពសុខដុម ។

ការអភិវឌ្ឍនៃជនបទនៅទូទាំងប្រទេសចិន មិនត្រឹមតែជាការស្តារវិបុលភាពរបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកមិនអាចខ្វះបានសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោកផងដែរ ។ ជាងនេះទៅទៀត ការអភិវឌ្ឍបៃតងរបស់ចិនជាការរួមចំណែកដ៏ធំធេងសម្រាប់ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល និងការរួមរស់ដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ដើម្បីថែរក្សាភាពបៃតងនៃភពផែនដីឱ្យបានឋិតថេរគង់វង្ស ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង