**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ**បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន**អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម មាស សុភា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា គង់ លាន់**សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា**រដ្ឋមន្ត្រីអប់រំ លើកពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ និងរៀនពេញមួយជីវិត**រកឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ**រដ្ឋបាលខេត្តកណ្តាល រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជាថវិការ និងស្បៀងអាហារ ដល់សាលាពលទាហានទី៤**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាជូនដល់និសិក្ខាកាមនគរបាលជាតិសរុប ១៥១នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង**អភិបាលខេត្តរតនគិរី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់រាជរដ្ឋាភិបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ នៅស្រុកវើនសៃ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៤ ធ្លាក់ចុះ១៤% បើធៀបនឹងឆ្នាំ២០២៣**អាជ្ញាធរ កំពុងបន្តកិច្ចការដំឡើងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង ដើម្បីបញ្ជៀសការជន់លិច នៅភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការបរិច្ចាគឈាម អាចជួយបង្កើតទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ**លោកស្រី គឹម សុគន្ធ បដិសេធចំពោះគណនីហ្វេសប៊ុក Somoun Vibol ដែលយករូបលោកស្រីទៅបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ**អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយអូរអាគុជ រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងជំរុញធ្វើយ៉ាងណារំដោះទឹកកុំឱ្យលិចដោយទឹកភ្លៀងនារដូវវស្សា**តុលាការថៃ ចេញដីកាចាប់ជនសង្ស័យជាឃាតកបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប**លោក Trump៖ ការគ្រប់គ្រងដោយអសមត្ថភាព របស់លោក Biden លើភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងណាតូ បាននាំឱ្យមានជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ

អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៉ី នៅឯអង្គការសហប្រជាជាតិ (UN) ថា បានផ្តល់មូលនិធិ ដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់។

សង្រ្គាមស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ ចំពេលមានការដណ្តើមអំណាចរវាងកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បង្កឱ្យមានវិបត្តិភៀសខ្លួន និងគ្រោះអត់ឃ្លានធំបំផុតមួយរបស់ពិភពលោក។

ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាកាលពីថ្ងៃចន្ទថា «រុស្ស៉ីជ្រើសរើសមិនធ្វើសកម្មភាព ទុកឱ្យជនស៉ីវិលជួបហានិភ័យ ខណៈផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ។ នោះហើយជាអ្វីដែលខ្ញុំចង់និយាយ»។

នៅពេលត្រូវបានស្នើបញ្ជាក់ឱ្យច្បាស់ លោកស្រី Thomas-Greenfield និយាយថា ទីក្រុងវ៉ាស៉ីនតោនដឹងពី ចំណាប់អារម្មណ៍របស់រុស្ស៉ី ចំពោះពាណិជ្ជកម្មមាសរបស់ស៊ូដង់ ហើយថ្កោលទោសរាល់ការគាំទ្រឱ្យធ្វើសង្រ្គាម ទោះជាតាមរយៈការជួញដូរមាសខុសច្បាប់ ឬការផ្តល់សម្ភារយោធាក៏ដោយ»។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំ UN លោក Dmitry Polyanskiy បាននិយាយថា «យើងមានការសោកស្តាយ ដែលសហរដ្ឋអាមេរិកព្យាយាមវិនិច្ឆ័យ មកលើរុស្ស៉ីដែលមហាអំណាចមួយ ដោយគំនិតរបស់ខ្លួន»។

គួរបញ្ជាក់ថា ជុំវិញការចោទប្រកាន់នេះ Reuters មិនអាចទំនាក់ទំនងសុំការបកស្រាយ ពីភាគីជម្លោះនៅស៊ូដង់បានទេ៕

អត្ថបទដែលជាប់ទាក់ទង