លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ
បាងកក៖ យោងតាមព័ត៌មានថៃ Thai Enquirer រាយការណ៍ថា លោក លឹម គឹមយ៉ា អាយុ ៧៤ឆ្នាំ អតីតសមាជិកសភាកម្ពុជា មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ។
ករណីបាញ់ប្រហារនេះបានកើតឡើងនៅម៉ោង៥កន្លះ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្បែរវត្ត បុណ្ណនិវេវិហារ ប្រទេសថៃ។ ខណៈឃាតករប្រហារពាក់មួកសុវត្ថិភាព ជិះម៉ូតូពណ៌ក្រហម។
លោក លឹម គឹមយ៉ា បានធ្វើដំណើរពីខេត្តសៀមរាបតាមរថយន្តក្រុងជាមួយភរិយាជនជាតិបារាំង និងពូគាត់ម្នាក់។ តែយ៉ាងណា ជនសង្ស័យជិះម៉ូរត់គេចខ្លួនបាត់។