ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត
ភ្នំពេញ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាច់រីសត ដោយក្នុងដៃមានកាន់ដំបងឈើ ពីព្រោះតែជនបរទេសទាំងនោះតវ៉ា ក្រោយមេការជនជាតិចិនឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាក៕