**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

រដ្ឋមន្ត្រីអប់រំ លើកពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ដើម្បីជាមូលដ្ឋានគ្រឹះ ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ និងរៀនពេញមួយជីវិត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ KIZUNA និងប្រតិភូរបស់មូលនិធិ The Nippon ដឹកនាំដោយលោក Mori Yuji នាយកប្រតិបត្តិ The Nippon Foundation ស្តីពី វឌ្ឍនភាពនៃគម្រោងអប់រំរបស់អង្គការ KIZUNA ក្រោមជំនួយគាំទ្ររបស់ The Nippon Foundation និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ លោក នាយកប្រតិបត្តិមូលនិធិ The Nippon បាន លើកឡើងថាក្រោមជំនួយថវិកាពីមូលនិធិនីបប៉ុន អង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា នឹងបន្តរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំនៅតំបន់ជនបទ ដោយភ្ជាប់គម្លាតនៃការអប់រំនៅកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបានចែករំលែកអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងវិស័យអប់រំ តាមរយៈអង្គការ Kizuna ដែលគាំទ្រដោយ The Nippon Foundation រួមមាន៖ (១).គម្រោងការគ្រប់គ្រងបណ្ណាល័យ និងលើកកម្ពស់ការអាន ដោយបានអនុវត្តការហាមប្រើទូរស័ព្ទក្នុងសាលារៀន និងការផ្តល់ជូនសៀវភៅស្របតាមសំណូមពររបស់សិស្ស (២). ការរៀបចំ Software គ្រប់គ្រងបណ្ណាល័យពាក់កណ្ដាលស្វ័យប្រវត្តិ PMB ដែលមានជាភាសាខ្មែរ និងប្រើQR code ដែលផ្តល់ភាពងាយស្រួស រហ័ស និងកាត់បន្ថយការប្រើក្រដាស (៣).បញ្ចូលការបណ្ដុះបណ្ដាល ការគ្រប់គ្រងបណ្ដាល័យ និងសុខភាពសិក្សាទៅក្នុងការបណ្ដុះបណ្ដាលគ្រូគ្រប់កម្រិត (៤). ការអនុម័តស្តង់ដាអគារពហុបំណងសម្រាប់កីឡា និងការសិក្សា (៥). គម្រោងការសាងសង់តារាងបាល់សម្រាប់អប់រំកាយ និងកីឡា រួមទាំងសកម្មភាពក្រៅថ្នាក់ផ្សេងៗទៀត (៦). ការផ្តល់ប្រាក់ឧបត្ថម្ភដល់គរុនិស្សិតឆ្នាំទី៤ បរិញ្ញាបត្រ១ គ្រូឧទ្ទេសដឹកនាំការស្រាវជ្រាវប្រតិបត្តិ ព្រមទាំងផ្តល់ទស្សនកិច្ចសិក្សាតំបន់អង្គរ ខេត្តសៀមរាប (៧).ការត្រៀមសម្រាប់ការសម្ពោធអគារសិក្សានៅខេត្តកោះកុង និងពិធីបិទគម្រោងសុខភាពសិក្សា និងការឈានចូលដំណាក់កាលទី២ ដែលគាំទ្រដោយ សាកលវិទ្យាល័យ តូក្យូ ហ្គាគឹហ្គេ (Tokyo Gakugei University) នាចុងឆ្នាំ ២០២៥នេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា (Kizuna) និងមូលនិធិ The Nippon ដែលចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ជាពិសេសបានបន្តគាំទ្រដល់ការអប់រំនៅតាមតំបន់ដាច់ស្រយាល ដោយបានជួយដល់សិស្សានុសិស្សនៃគ្រួសារដែលខ្វះខាតលទ្ធភាពឱ្យទទួលបានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្ន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃបណ្ណាល័យ ក្នុងលើកកម្ពស់ការអប់រំអំណានដំបូង និងគណិតវិទ្យាដំបូង ព្រមទាំងវិធីសាស្ត្របង្រៀនត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ជូនកុមារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំសម្រាប់ឈានទៅបន្តការសិក្សាបានកាន់តែខ្ពស់ និងរៀនពេញមួយជីវិត។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អង្គការ គីហ្សូណា ជាមួយក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះការជួយគាំទ្រប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់មូលនិធិ The Nippon តាមរយៈអង្គការ គីហ្សូណា ដែលជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានទៅលើការរៀបចំបណ្ណាល័យ និងការបណ្ដុះបណ្ដាលបណ្ណារក្ស ការផ្តល់អាហារូបករណ៍សម្រាប់គរុនិស្សិត កម្មវិធីភាសាអង់គ្លេស និងការអភិវឌ្ឍសៀវភៅសិក្សាគោលភាសាអង់គ្លេស និងលើកកម្ពស់ការអប់រំសុខភាពសិក្សា៕

អត្ថបទដែលជាប់ទាក់ទង