**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ

បទវិភាគ៖សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានភាគលាភកាន់តែច្រើន

ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុនបរទេសជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគនៅក្នុងប្រទេសចិនដែលបានបំផុសភាពសន្ទុះខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការ ។ អ្នកជំនាញបានលើកឡើងថា សកម្មភាពមួយចំនួនរបស់ទុនបរទេសនៅដើមឆ្នាំនេះបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញជាសាកលរបស់ប្រទេសចិនទាក់ទិននឹងភាពស៊ីសង្វាក់គ្នារវាងបច្ចេកវិទ្យានិងឧស្សាហកម្ម ដោយោឡែកទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញកម្រិតខ្ពស់ដែលឈរនៅលំដាប់ឈានមុខគេលើពិភពលោកព្រមនិងសមិទ្ធផលដែលត្រូវបានសន្សែសន្សំក្នុងវិស័យបច្ចេកវិទ្យាថាមពលថ្មីនិងការបើកបរវៃឆ្លាត សុទ្ធតែបានទាក់ទាញទុនបរទេសឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
បើនិយាយចំពោះសហគ្រាសទុនបរទេស កម្លាំងរស់រវើកនៃទីផ្សារដ៏ធំធេងរបស់ចិន គឺមានន័យថា ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ។ នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធពាណិជ្ជកម្មនៃប្រទេសចិនបង្ហាញថា សន្ទស្សន៍ស្តីពីភាពរីកចម្រើនក្នុងមុខរបរលក់រាយនៃប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ៥១,១ ភាគរយ ដែលសុទ្ធតែមានការកើនឡើងបើប្រៀបធៀបនឹងខែមុនឬរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ សន្ទស្សន៍រកផលចំណេញបានកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងខែមុនដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ការប្រើប្រាស់ទំនិញនឹងមានភាពកាន់តែរស់រវើក ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការឆ្ពោះទៅរកភាពវៃឆ្លាតនិងភាពបៃតងនៃឧស្សាហកម្មមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃដែលបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសទុនបរទេសធ្វើអាជីវកម្មឱ្យបានកាន់តែស៊ីជម្រៅនៅប្រទេសចិន ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសជាច្រើនបានសាងសង់”រោងចក្រកម្រិតខ្ពស់”នៅក្នុងប្រទេសចិនដោយរំពឹងទុកថា នឹងសម្រេចបាននូវស្វ័យប្រវត្តិកម្មនិងភាពវៃឆ្លាតក្នុងដំណើរការទាំងមូលពីការផលិតដល់ការចែកចាយនិងដឹកជញ្ជូន ។ អ្នកវិភាគសម្គាល់ឃើញថា ឧត្តមភាពចម្រុះរបស់ប្រទេសចិនក្នុងវិស័យដូចជាប្រព័ន្ធទីផ្សារ ទ្រង់ទ្រាយនៃទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងធនធានមនុស្សជាដើមបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លាសម្រាប់ឱ្យសហគ្រាសទុនបរទេសបង្កើតរចនាសម្ព័ន្ធនៃខ្សែសង្វាក់តម្លៃទាំងមូល ។
បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា កំណើនសេដ្ឋកិច្ចនិងភាពប្រាកដប្រជានៃការពង្រីកការបើកទូលាយរបស់ប្រទេសចិនបានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យសហគ្រាសទុនបរទេសចាក់ឫសនៅក្នុងប្រទេសចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលបានជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងមានភាពល្អប្រសើរ ។ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំមុនបានធ្វើការរៀបចំចាត់ចែងមួយចំនួនចំពោះការពង្រីកការបើកទូលាយបែបប្រព័ន្ធរបបជាលំដាប់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធនិងយន្តការសម្រាប់ជំរុញការវិនិយោគរបស់ពាណិជ្ជករបរទេសនិងបន្តទាក់ទាញការវិនិយោគនៅប្រទេសចិនជាដើមដែលធ្វើឱ្យសហគ្រាសទុនបរទេសមានលំហកាន់តែទូលំទូលាយនិងជំនឿចិត្តកាន់តែគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនិងធ្វើអាជីវកម្មនៅប្រទេសចិន ។
បច្ចុប្បន្ននេះ កត្តាមួយចំនួនដូចជាកំណើននៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿននិងហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើងជាដើមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិនិយោគសកល ។ យ៉ាងណាមិញ នៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យនៃការវិនិយោគសកលឆ្នាំ ២០២៥ ដែលចេញផ្សាយដោយស្ថាប័នទុនបរទេសជាច្រើន ទីផ្សារចិននៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងដដែល ។ អាចប៉ាន់ប្រមាណថា ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចចិនមានភាពល្អប្រសើរថែមមួយកម្រិតទៀត សក្តានុពលខាងតម្រូវការក្នុងស្រុកត្រូវបានបញ្ចេញជាបន្តបន្ទាប់ សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានលំហអភិវឌ្ឍន៍កាន់តែធំនិងភាគលាភកាន់តែច្រើន ៕

អត្ថបទដែលជាប់ទាក់ទង