**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អាខោនហ្វេសប៊ុកឈ្មោះ វណ្ណៈ កំពត និងអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុក យកទៅបង្ហោះស៊ែបន្តគ្នា ដែលមានខ្លឹមសារ “ស៊យចុយម្រាយផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង តើមាត្រាទីប៉ុន្មានក្នុងច្បាប់ចរាចរណ៍ដែរ ផាកពិន័យជាតិអាកុល0,25ccជួយប្រាប់” នៅខណ្ឌព្រែកព្នៅ។

ជុំវិញករណីខាងលើនេះ បើយោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងចម្រុះ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគោលដៅផ្លូវ២០១១ (កែងវត្តជុំ) ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លុះវេលាម៉ោង២៣:៣៦នាទី មានម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1T.9544 បើកបរដោយបុរសម្នាក់ឈ្មោះ គូ វិរះ ភេទប្រុស ឆ្លងកាត់គោលដៅត្រួតពិនិត្យ ទើបសមត្ថកិច្ចឱ្យអ្នកបើកបរម៉ូតូសហការដើម្បីធ្វើតេស្តបឋមរាប់លេខ ប្រើម៉ាសុីនធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ក្រោយពីមានជាតិស្រវឹង សមត្ថកិច្ចបានឱ្យគាត់ផ្តុំវាស់រកកម្រិតជាតិអាល់កុល ជាលទ្ធផលឃើញមានកម្រិតជាតិអាល់កុល ០.២៥ mg/L ហើយសមត្តកិច្ចបានផាកពិន័យតាមច្បាប់កំណត់ចំនួន២៥០,០០០រៀល (ម្ភៃប្រាំម៉ឺនរៀល) ដោយពេលនោះ អ្នកបើកបរម៉ូតូមិនមានការតវ៉ា និងសមត្ថកិច្ចបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

ដោយឃើញគាត់មានកម្រិតជាតិអាល់កុល និងគាត់បានធ្វើការផាកពិន័យរួចរាល់ សមត្ថកិច្ចមិនទាន់អនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅមុខទៀតទេ ឱ្យគាត់សម្រាកជិតមួយម៉ោងដើម្បីកាត់បន្ថយជាតិស្រវឹងក្នុងខ្លួន លុះបន្ទាប់មកឃើញមានភាពស្វាងស្រវឹង ទើបអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ។

សូមបញ្ជាក់ថា បើយោងតាមអនុក្រិត្យលេខ៣៩ អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យយោងទៅតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបររថយន្ត ម៉ូតូ ម៉ូតូកង់បី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០.២៥-០.៣៩
–សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។
–សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។
–សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។

#ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០.៤០ឡើងទៅ
–សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។
–សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។
-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល៕

អត្ថបទដែលជាប់ទាក់ទង