**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគី លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន លោកនាយប៉ុស្តិ៍កំពង់ផែសមុទ្រ នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

កិច្ចបន្ទាប់ ឯកឧត្តម បានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ ឡើងរាយការណ៍ពីវត្តមានអនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ រួចបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤។

បន្ទាប់មកក៏បានអនុញ្ញាតឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីតន់ហន់ ឡើងធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពរបស់ប៉ុស្តិ៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរជូនថ្នាក់ដឹកនាំដើម្បីរកដំណោះស្រាយ។

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានមានមតិណែនាំ២ចំណុចធំៗ ពាក់ព័ន្ធការគ្រប់គ្រងកម្លាំងត្រូវរឹតបណ្តឹងវត្តមានមន្រ្តី និងវត្តមានរបស់លោកនាយប៉ុស្តិ៍ព្រមទាំងបានណែនាំមន្ត្រីទាំងអស់ត្រូវរក្សាអនាម័យឲ្យបានល្អ និងនៅពេលបំពេញការងារ ក៏ដូចជាពេលចូលរួមប្រជ៉ំនានាត្រូវស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់ ពង្រឹងនូវការចេញចូលនៃជនជាតិវៀតណាម និងត្រួតពិនិត្យរាល់បញ្ជីមុខសញ្ញាផ្សេងៗ។

ជាកិច្ចបន្ទាប់ លោកជំទាវ ឧត្តមសេនីយ៍ទោ អគ្គនាយករង បានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងណែនាំឲ្យធ្វើការកត់ត្រានូវស្នាដៃរបស់ខ្លួន ដើម្បីជាមូលដ្ឋានស្នើស៉ំលិខិតសរសើរ រួមទាំងណែនាំលោកអនុប្រធាននាយកដ្ឋានជាគ្រូបង្គោលធ្វើបញ្ជីចំនួនគ្រូបង្គោល គ្រូជំនួយ និងគ្រូបង្គោលតាមបណ្តាប៉ុស្តិ៍ដើម្បីសិក្សាឲ្យចំគោលដៅ និងបន្ថែមកម្មវិធីសិក្សាក្រមសិលធម៍ចូលវត្គបណ្តុះបណ្តាល។

មុនកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ បានចូលរួមមតិបូកសរុប និងបានធ្វើការកោតសរសើរក្រុមការងាររបស់នាយកដ្ឋាន ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមនិងសំណូមពរ របស់លោកនាយប៉ុស្តិ៍ទាំងបី ព្រមទាំងត្រួតពិនិត្យទិសដៅរបស់នាយកដ្ឋានទាំង១៨ចំណុចក្នុងរបាយការណ៍ ក្នុងនោះដែរក៏បានប្រគល់នូវលិខិតសរសើររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ជូនថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន​ លោកនាយការិយាល័យទាងបី និងលោកនាយប៉ុស្តិ៍ទាំង១៥ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង