រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលបាលខេត្តស្វាយរៀងបានរៀបចំពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំអគារ”ឃ”សាលាខេត្តស្វាយរៀង។
សូមជម្រាបជូនថា សន្និបាតុបូកសរុបការងាររបស់រដ្ឋបាលខេត្ត មានរយៈពេល២ថ្ងៃគឺ ថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០២៥ ហេីយពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងវិចិត្រសិល្បះ ជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង៕