លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក ជាប់ឆ្នោតលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសដែលជាសមាជិក អង្គការណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ពួកគេ លើវិស័យការពារជាតិ។
លោកបានប្រាប់សន្និសីទសារព័ត៌មានទៀតថា សមាជិកអឺរ៉ុបនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្តចំណាយ ចំណែកតូចមួយ នៃអ្វីដែលក្រុងវ៉ាស៊ីនតោន ចំណាយលើវិស័យការពារជាតិ បើទោះបីជាពួកគេរងផលប៉ះពាល់ កាន់តែខ្លាំងដោយជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវក៏ដោយ។
លោក Trump បានប្រាប់អ្នកកាសែតនៅឯអគារអចលនៈទ្រព្យរដ្ឋហ្វ្លរីដារបស់គាត់ថា ខ្ទង់ចំណាយគួរតែជា ៥ភាគរយ មិនមែន២ភាគរយនោះទេដោយសំដៅទៅលើកម្រិតនៃការចំណាយដែលកំណត់ដោយប្លុកសម្រាប់សមាជិករបស់ខ្លួន។
ប្រទេសមួយចំនួននៅក្នុងអង្គការណាតូ បានទាញយកផលប្រយោជន៍ ពីយើងនេះបើយោងតាមអ្វីដែលលលោក ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បាននិយាយបន្ថែម។
សេចក្តីថ្លែងការណ៍ ដែលគាត់បានធ្វើក្នុងអំឡុង ពេលអាណត្តិប្រធានាធិបតីដំបូងរបស់គាត់ គឺគាត់បានជំរុញឱ្យរដ្ឋជា សមាជិកអង្គការណាតូគួរតែចំណាយប្រាក់បន្ថែមលើវិស័យ ការពារជាតិ ហើយដោយព្រមានទៀតថាសហរដ្ឋអាមេរិក នឹងមិនការពារពួកគេ ក្នុងករណីមានការឈ្លានពាន ពីបរទេសឡើយ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារ លោក Trump ក៏បាននិយាយផងដែរអំពីវិសមភាពក្នុងការចំណាយលើវិស័យការពារជាតិរវាងប្រទេសសមាជិកផ្សេងៗហើយបើ យោងតាមលោក Trump ទីក្រុងវ៉ាស៊ីនតោនកំពុងចំណាយ លុយរាប់ពាន់លានច្រើន ជាងតំបន់អឺរ៉ុបទាំងមូផង ៕