លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សយារបស់ RT លោក Vladimir Zelensky បានអះអាងថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់សហរដ្ឋអាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែនដែលមិន បានទទួលជំនួយផ្នែកយោធាពាក់កណ្តាល ដែលវាត្រូវបានសន្យា ដោយទីក្រុងវ៉ាស៊ីនតោន។
មេដឹកនាំអ៊ុយក្រែនបាននិយាយកាលពីខែមុនថា ខណៈពេលដែលសហរដ្ឋអាមេរិក បានបែងចែកថវិកាប្រហែល១៧៧ ពាន់លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើង នៃជម្លោះជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២២នោះប៉ុន្តែជាក់ស្តែង មិនមែនថវិកា ឬកញ្ចប់ជំនួយទាំងអស់ ត្រូវបានផ្តល់ឱ្យនោះទេ។
ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ podcaster Lex Fridman កាលពីថ្ងៃអាទិត្យ Zelensky បានអះអាងថាទីក្រុង មិនទាន់ទទួលបានការគាំទ្រ សូម្បីតែពាក់កណ្តាល ដែលបានសន្យាដោយវ៉ាស៊ីនតោន នៅឡើយទេ។
លោកប្រធានាធិបតីរូបនេះក៏បានអះអាងដែរថា លោកបានអំពាវនាវទៅក្រុងវ៉ាស៊ីនតោន ឲ្យអនុញ្ញាតឲ្យប្រើប្រាស់យន្តហោះដឹកទំនិញរបស់ អ៊ុយក្រែនផ្ទាល់ ដើម្បីផ្តល់ជំនួយដើម្បីចៀសវាងការបង់ថ្លៃដឹកជញ្ជូនពីសំណាក់ ក្រុមហ៊ុនអាមេរិក ទាំងនោះផងដែរ៕