**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា

វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌អាម៉េរិកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរសហរដ្ឋអាម៉េរិកពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីប្រទេសមីយ៉ាន់ម៉ា បានសារភាពកំហុសកាលពីថ្ងៃពុធទី៨ ខែមករាឆ្នាំ២០២៥។

លោក តាកេស៊ិ អ៊ីប៊ីសាវ៉ា (Takeshi Ebisawa) អាយុ ៦០ឆ្នាំ ជនជាតិជប៉ុន បានសារភាពកំហុសនៅទីក្រុងញូវយ៉ក ពីបទគប់គិតជាមួយបណ្តាញសហការីក្នុងការជួញដូរសម្ភារនុយក្លេអ៊ែរ រួមទាំងសារធាតុអ៊ុយរ៉ាញ៉ូម ​និងភ្លុយតូនីញ៉ូមកម្រិតអាចយកមកផលិតអាវុធបាន ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសដទៃទៀត។ លើសពីនេះ លោក អ៊ីប៊ីសាវ៉ា ក៏បានសារភាពកំហុសចំពោះការជួញដូរគ្រឿងញៀនអន្តរជាតិ និងការចោទប្រកាន់លើការជួញដូរអាវុធផងដែរ។ នេះបើតាមក្រសួងយុត្តិធម៌អាម៉េរិក។

គេនៅចាំបានថា កាលពីខែកុម្ភៈឆ្នាំ២០២៤ អាជ្ញាធរអាម៉េរិកបានចោទប្រកាន់មេដឹកនាំឧក្រិដ្ឋកម្ម «យ៉ាគូហ្សា» របស់ជប៉ុនពីបទសមគំនិតក្នុងការចរាចរសម្ភារៈនុយក្លេអ៊ែរពីប្រទេសមីយ៉ាន់ម៉ា សម្រាប់ការប្រើប្រាស់ដោយអ៊ីរ៉ង់ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ក្រៅពីនេះ លោកក៏ត្រូវបានចោទប្រកាន់ពីមុននៅឆ្នាំ២០២២ផងដែរ ពីបទជួញដូរគ្រឿងញៀនអន្តរជាតិ និងបទល្មើសរត់ពន្ធអាវុធខុសច្បាប់។

គួរជម្រាបថា មេដឹកនាំក្រុមឧក្រិដ្ឋកម្មមួយនេះបានជួញដូរ ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទៅកាន់សហរដ្ឋអាម៉េរិក ជាថ្នូរនឹងអាវុធធុនធ្ងន់ ដូចជា មីស៊ីលបាញ់ពីដីទៅអាកាស ដើម្បីប្រើប្រាស់លើសមរភូមិក្នុងប្រទេសភូមា និងការលាងលុយកខ្វក់ជាដើម។ គួរបញ្ជាក់ថា ផែនការដ៏ស្មុគស្មាញរបស់លោក អ៊ីប៊ីសាវ៉ា ត្រូវបានរកឃើញ រារាំង និងបញ្ឈប់តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរនៅសហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី ជប៉ុន និងថៃ៕

អត្ថបទដែលជាប់ទាក់ទង