**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា មេធាវីរបស់លោក Yoon Suk Yeol បានអះអាងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ដែលឥឡូវនេះ កំពុងដំណើរការសំណុំរឿងចោទប្រកាន់ដកតំណែងលោក បើទោះបីជាតុលាការសម្រេចចិត្ត ទម្លាក់រូបលោកចេញពីតំណែងក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរថា តើលោក Yoon នឹងទទួលយកលទ្ធផលកាត់សេចក្តីជាចុងក្រោយ របស់តុលាការធម្មនុញ្ញដែរឬអត់ ទោះវាចេញមកយ៉ាងណាក៏ដោយនោះ លោក Yoon Kab-keun ដែលជាមេធាវីខាងលើ បានឆ្លើយតបដូច្នេះថា «ប្រសិនបើការសម្រេចចិត្តចេញមក គឺដកតំណែង នោះគ្មានអ្វីអាចត្រូវធ្វើផ្សេង ក្រៅតែពីទទួលយកឡើយ»។

កន្លងមក លោក Yoon បានបដិសេធបង្ហាញខ្លួន តាមសំណើរបស់តុលាការ មុនពេលតុលាការចាប់ផ្តើមបើកសវនាការ លើ សំណុំរឿងដកតំណែងលោក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន ប៉ុន្តែមេធាវីរបស់លោក បានអះអាងថា រូបលោកមានឆន្ទៈបង្ហាញខ្លួនផ្ទាល់ ដើម្បីតវ៉ាក្តី។

ម៉្យាងវិញទៀត ប្រធានាធិបតីដែលត្រូវព្យួរអំណាចរូបនេះ ក៏បានបដិសេធម្តងហើយម្តងទៀត ចំពោះការកោះហៅ ជាច្រើនលើកផងដែរ ក្នុងការស៉ើបអង្កេតព្រហ្មទណ្ឌដាក់ដោយឡែកមួយ ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានដឹកនាំការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ដ៏ចម្រូងចម្រាស កាលពីថ្ងៃទី៣ ខែធ្នូ។ មេធាវីដដែល បានអះអាងថា លោក Yoon កំពុងស្ថិតនៅវិមានប្រធានាធិបតីដដែល ក្រោយមានការសង្ស័យថា រូបលោក កំពុងស្ថិតនៅទីណា ឱ្យប្រាកដ។

គួរបញ្ជាក់ថា ក្រុមកងអង្គរក្សប្រធានាធិបតី បានរារាំងកិច្ចប្រឹងប្រែងរបស់ក្រុមអ្នកស៉ើបអង្កេត ដែលចង់អនុវត្តដីកាចាប់ខ្លួន លោក Yoon កាលពីសប្តាហ៍មុន ប៉ុន្តែពេលនេះ លោកកំពុងប្រឈមការប៉ុនប៉ងចាប់ខ្លួនជាថ្មី ខណៈមន្រ្តីស៉ើបអង្កេតកំពូលមួយរូប បានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដើម្បីទម្លុះរនាំងសន្តិសុខ ហើយចូលទៅនាំខ្លួនលោក Yoon ឱ្យបាន៕

អត្ថបទដែលជាប់ទាក់ទង