ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក នង គន្ធាវី បានដឹកនាំក្រុមប្រតិភូ ទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ខាងមុខនេះ។
ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុក រដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក និងធ្វើការជួបជុំគ្នាប្រារព្ធខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជំនះ៧មករា ១៩៧៩-២០២៥។ ដោយពិធីនេះក្រុមការងារធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ២០១៦រៀងមក។
លោកឱ្យដឹងថានេះ ក៏ជាពេលវលាមួយផងដែរ ដើម្បីសមាជិកសមាជិកាទាំងពីររដ្ឋនេះបានជួបជុំគ្នានៅក្នុងឱកាទិវា៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មិនថាតែនៅក្នុងប្រទេស នៅក្រៅប្រទេសនោះទេ ពួកគាត់សុទ្ធតែបានរួចរស់មានជីវិត នៅ៧មករា១៩៧៩ ដែលជាថ្ងៃរំដោះពីប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពទាំងអស់ គ្រប់បែបយ៉ាងឡើងវិញ និងបានកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។
លោក នង គន្ធាវី បន្តថា៧មករា គឺជាគុណបំណាច់ ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះរដ្ឋាភិបាលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា កម្មវិធីជួបជុំសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសកម្មជន យុវជន និងសមាជិក សមាជិកា ដើម្បីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា២០២៥ និងប្រារព្ធធ្វើឡើងនៅថ្ងៃ ទី១១ខែមករា ឆ្នាំ២០២៥ខាងមុខ នេះ នៅរដ្ឋផេនស៊ីលវែនញ៉ា និង រដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយក្រុមការងា អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជាក្រៅប្រទេស៕