**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន

ភ្នំពេញ៖ អស់រយៈពេល ២ថ្ងៃ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ណែនាំបំពេញបន្ថែមលេីប្រធានបទ និងបទអន្តរាគមន៍របស់ក្រុមពិភាក្សាលទាំង៦ ព្រមទាំងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការបង្ក្រាបបទល្មើសគ្រឿងញៀន ដល់អាជ្ញាធពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ អាជ្ញាធរក្រុង-ស្រុកទាំង១៣ កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ទៅលើបញ្ហាក្មេងទំនើង ពីព្រោះវិធានការ និងបទបញ្ជាដែលបានដាក់ចេញទៅគឺគ្រប់គ្រាន់ក្នុងការបង្ក្រាបបញ្ហានេះបាន មិនឲ្យកើតមានឡើងនៅក្នុងមូលដ្ឋាន ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យបាននៅទីតាំងដែលសង្ស័យ រួមមានឃ្លាំងជួល ដីជួល ផ្ទះជួល កន្លែងកំសាន្តនានាជាដើម ពីព្រោះកន្លែងទាំងនេះអាចជាកន្លែងជួបជុំរបស់ក្មេងទំនើង និងជនល្មើសច្បាប់ផ្សេងៗ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន សមត្ថកិច្ចត្រូវបង្ក្រាបដល់ទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទដែលកំពុងធ្វើអាជីវកម្ម ជាពិសេសឆ្នោត ហើយត្រូវធ្វើការស្រាវជ្រាវចាត់វិធានការចំពោះអ្នកលេងផងដែរ ពេលចាប់បានអ្នកលេងល្បែងគឺមិនមានវិធានការអប់រំទៀតទេ គឺត្រូវតែចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ធ្វើកិច្ចសន្យា ដោយមិនលើកលែង ទាំងម្ចាស់អាជីវកម្មទាំងអ្នកលេងល្បែងគឺត្រូវមានទោសទាំងអស់គ្នា។

ចំពោះបញ្ហាគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រោះថ្នាក់ ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបទាំងអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឲ្យអស់ពីមូលដ្ឋាន ពីព្រោះគ្រឿងញៀនគឺដើមហេតុចម្បងដែលនាំឲ្យមនុស្សកាចសាហាវឃោរឃៅ ឈានទៅប្រព្រឹត្តបទល្មើសបានសព្វបែបយ៉ាង អាចក្លាយជាក្មេងទំនើង ចោរលួចឆក់ប្លន់ និងការប្រព្រឹត្តអំពើហិង្សា ដូច្នេះយើងត្រូវមានវិធានការបន្ថែមទៀតដើម្បីបង្ក្រាប និងទប់ស្កាត់ទៅលើបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវតែមានការធ្វើតេសទឹកនោមនៅតាមតំបន់ដែលមានការសង្ស័យ។

សូមជម្រាបថា ក្នុងសិក្ខាសាលានាព្រឹកនេះ ក្រុមទាំង៦ បានឡើងធ្វើបទអន្តរាគមន៍អំពី ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈរួមមាន សេវារដ្ឋបាលទូទៅ និងសេវាតាមតម្រូវការ។ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លើការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការទទួលខុសត្រូវ ក្នុង ការផ្តល់សេវានានា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋតាម មូលដ្ឋាននីមួយៗ ដូចជាការផ្ទេរមុខងារវិស័យអប់រំ (បឋមសិក្សា មត្តេយ្យសិក្សា និងការអប់រំ ក្រៅប្រព័ន្ធ) ការលើកកម្ពស់ ការគ្រប់គ្រង ការដឹកនាំ និងការចាត់ចែងអនុវត្តមុខងារក្នុងវិស័យសុខាភិបាល និងការងារគាំពារសង្គម (វិស័យសុខាភិបាល ដោយការ ប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណសមធម៌)។ ការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច(គោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ)។ ការងារគ្រប់គ្រងធនធានធម្មជាតិ ការចុះបញ្ជីដីធ្លី និងការការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងបទអន្តរាគមន៍ទៅលើ ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍសមត្ថ ភាពធនធានមនុស្ស ៕

អត្ថបទដែលជាប់ទាក់ទង