**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី**UN៖ សេដ្ឋកិច្ចពិភពលោកព្យាករណ៍ថានឹងកើនឡើង ២.៨% នៅឆ្នាំ២០២៥**ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ**អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា

វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង

ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានាជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។

ការដាក់ចេញនូវគោលនយោបាយអនុគ្រោះពន្ធគយខាងលើ នឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលដែលខ្លួនមាន ឧត្តមភាពប្រៀបធៀបទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក។ ការភ្ជាប់ទំនាក់ទំនងរវាងផលិតករក្នុងស្រុកទៅនឹងទីផ្សារយក្សដូចជាប្រទេសចិន បានផ្តល់នូវឱកាសមាសសម្រាប់ប្រទេសលោកខាងត្បូងក្នុងការបង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់សេដ្ឋកិច្ច ដែលនឹងជួយពន្លឿនការអនុវត្តនូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រទេសអាស៊ានភាគច្រើនបាននិងកំពុងទទួលប្រយោជន៍សេដ្ឋកិច្ចជាច្រើនពីការនាំចេញផលិតផលសំខាន់ៗរួមមានកសិផល និងម្ហូបអាហារកែច្នៃទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ហើយការបន្ធូរបន្ថយអត្រាពន្ធគយនេះនឹងកាន់តែបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ប្រទេសអាស៊ានក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងបង្កើនសន្ទុះថ្មីដល់ការធ្វើពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែមានភាពរស់រវើកថែមទៀត។

ក្រៅពីនេះ វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិន នឹងផ្តល់ឱកាសដល់ប្រទេសលោកខាងត្បូង អាចមានលទ្ធភាពលើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងវិវត្តខ្លួនពីប្រទេសនាំចេញវត្ថុធាតុដើមទៅជាប្រទេសនាំចេញផលិតផលមានតម្លៃបន្ថែម ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបរបស់ប្រជាជនចិន។ តាមការគ្រោងទុក ចំនួនអ្នកមានចំណូលមធ្យមក្នុងប្រទេសចិននឹងកើនឡើងរហូតដល់ ៨០០ លាននាក់ នៅឆ្នាំ២០៣០ ពោលគឺតម្រូវការសកលសម្រាប់ផលិតផលមានគុណភាពនឹងកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងន័យនេះ គោលនយោបាយអនុគ្រោះពន្ធគយសូន្យរបស់ចិននឹងក្លាយទៅជាកត្តាជំរុញដ៏សំខាន់ដល់អ្នកវិនិយោគចិន និងអន្តរជាតិឱ្យចូលទៅបណ្តាក់ទុនក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត សំដៅផលិតទំនិញមានគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន ដើម្បីទាញយកប្រយោជន៍ពីការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន។ ការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតឱកាសការងារដល់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះនោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញ និងបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហូបនីយកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតផងដែរ។

សម្រាប់កម្ពុជា រដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានស្តង់ដារ និងការប្រកួតប្រជែងខ្ពស់សម្រាប់ការនាំចេញផលិតផល ដែលមានឧត្តមភាពប្រៀបធៀបទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារចិន។ តាមរយៈការលើកទឹកចិត្តដល់វិនិយោគិនបរទេសចូលមកបណ្តាក់ទុនលើវិស័យអាទិភាពនានា រួមមានកសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារជាដើម កម្ពុជាអាចពង្រឹងឧត្តមភាពប្រៀបធៀបរបស់ខ្លួន និងបាននាំចេញកសិផលសំខាន់ៗជាច្រើនទៅកាន់ទីផ្សារចិន ដែលរួមមានអង្ករ ស្វាយ ចេក ម្រេច និងកៅស៊ូ ។ល។ ការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិននឹងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញផលិតផលកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារចិននៅឆ្នាំខាងមុខ។សរុបមក វិធានការបន្ធូរបន្ថយពន្ធគយដែលត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់នោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពថ្មីៗដល់ប្រទេសលោកខាងត្បូង ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធគយ ក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន លើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងជំរុញការវិនិយោគបរទេសផងដែរ។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការលើកកម្ពស់ការបើកទូលាយសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃគោលនយោបាយគាំពារនិយម និងហានិភ័យនៃភូមិសាស្ត្រនយោបាយ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង