**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល។

ក្នុងពិធីបិទសន្និបាតនេះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលទ្ធផលបូកសរុបអង្គសន្និបាតក្នុងរយៈពេលពីរថ្ងៃ។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនេះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរដល់រដ្ឋបាលខេត្តកណ្ដាល ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យ កាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមាន បេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែល សម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និងពូនជ្រំ ចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជារួម; និងទី២.កសាង និងពង្រឹង មូលដ្ឋាន គ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់រដ្ឋបាលខេត្តកណ្ដាល គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែល ប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរ ក្នុង សង្គម។ ខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ ឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធ- ភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឱ្យមាន អំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់ តួអង្គពាក់ព័ន្ធ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។ ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូន ប្រជាពលរដ្ឋ គឺជាគោលបំណង និង ជាទិសដៅការងារដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល។ ត្រូវពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់, ជម្លោះ និងការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ ណែនាំ, បែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុក- ចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកាសល្អ ដល់ការ- រស់នៅ, ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង