**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រគរ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញ ព្រមទាំងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈ បរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងត្រូវដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យមើលជាក់ស្តែង នៃហេដ្ឋារចនាសម្ព័ន្ធនានា របស់មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលមានអគារចំនួន ០៣៖ ទី១) អគារសង្គ្រោះបឋម និងជំងឺទូទៅ មានចំនួន ១៤បន្ទប់ ទី២) អគារសម្ភព និងរោគស្រ្តី មានចំនួន ៨បន្ទប់ និងទី៣) អគារស្នាក់នៅរបស់គ្រូពេទ្យ មានចំនួន ២០បន្ទប់។ មណ្ឌលសុខភាពនេះ មានគ្រូពេទ្យចំនួនសរុប ៩នាក់ (ស្រីចំនួន ៥នាក់) ដែលមានឯកទេសជា វេជ្ជបណ្ឌិតចំនួន ០១នាក់ ធ្មបចំនួន ៤នាក់ និងគិលានុបដ្ឋាយិកាចំនួន ៤រូប។

ក្នុងនេះដែរ ក្រសួងសុខាភិបាល បានផ្តល់នូវឧបករណ៍សម្ភារៈ បរិក្ខារពេទ្យ ឱសថមួយចំនួន ជូនមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង រួមមាន៖ គ្រែសម្រាប់អ្នកជំងឺចំនួន ៣៦គ្រឿង Pulse Oxygen ចំនួន ៨គ្រឿង ដបអុកស៊ីសែនចំនួន ៥គ្រឿង ប្រដាប់វាស់សំពាធឈាម(Sphygmomanometer) ចំនួន ១០គ្រឿង ម៉ាស៊ីន X-Ray ចំនួន ០១គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ១០គ្រឿង Stethoscope ចំនួន ១០គ្រឿង ម៉ាស៊ីនអេកូចំនួន ០១គ្រឿង និងឱសថសារវ័ន្តមួយចំនួនបន្ថែមទៀត។

បន្ទាប់ពីបានចុះពិនិត្យមើលជាក់ស្តែងទៅតាមអគារនីមួយៗ ឧបករណ៍សម្ភារៈ ការរៀបចំឱសថសារវ័ន្ត អនាម័យ ការផ្តល់សេវាជូនអ្នកជំងឺ និងហេដ្ឋារចនាសម្ព័ន្ធនានារួចរាល់ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំរួមជាមួយក្រុមការងារទាំងអស់ ដើម្បីពិភាក្សា និងរកដំណោះស្រាយ ទៅលើចំណុចខ្វះខាត ដែលត្រូវបំពេញបន្ថែម ដើម្បីជំរុញការដំណើរកាន់តែរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងអស់នៅក្នុងមណ្ឌលសុខភាព។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំជូន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ក្នុងនាមជាម្ចាស់អាគារ ត្រូវប្រើប្រាស់ដោយមានការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ក្នុងការថែទាំ សម្អាតអនាម័យឱ្យបានស្អាតជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង