**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន

អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California

វ៉ាស៉ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា សេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានលុបចោលគម្រោងបំពេញទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែ​មហន្តរាយភ្លើងឆេះព្រៃ ដែលកំពុងបន្តវាយប្រហារនៅរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេតវិមានបានប្រកាសដូច្នេះថា «ជាការឆ្លើយតបចំពោះ ភ្លើងឆេះព្រៃធ្ងន់ធ្ងរមិនធ្លាប់មាន នៅទីក្រុង Los Angeles លោកស្រី Harris បានសម្រេចចិត្តលុបចោល គម្រោងធ្វើទស្សនកិច្ច របស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់»។ គម្រោងទស្សនកិច្ច ដែលត្រូវបានលុបចោលនេះ គឺទំនងជាដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកស្រី ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក មុនពេលត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា។

កាលពីថ្ងៃពុធ សេតវិមានក៏បានប្រកាសពីការសម្រេចចិត្តលុបចោល គម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីតាលី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ក្រោមហេតុផលថា លោក បៃដិន ចង់ផ្តោតលើការងារដឹកនាំ កិច្ចប្រឹងប្រែង​របស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីឆ្លើយតបភ្លើងឆេះព្រៃ នៅរដ្ឋ California។ ពីដំបូងឡើយ លោក បៃដិន គ្រោងធ្វើទស្សនកិច្ចទៅ​អ៉ីតាលី ដើម្បីជួបសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ី ព្រមទាំងប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella និង នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni។

គួរបញ្ជាក់ថា ទីក្រុង Los Angeles កំពុងប្រឈមមុខជាមួយ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១០នាក់ បំផ្លិចបំផ្លាញលំនៅដ្ឋានរាប់ពាន់ខ្នង បង្ខំឱ្យមនុស្សជិត២ម៉ឺននាក់ ជម្លៀសខ្លួន និងឆាបឆេះផ្ទៃដីប្រហែល ១២ ៥០០ហិកតា។

អត្ថបទដែលជាប់ទាក់ទង