**ក្រសួងមុខងារសាធារណៈ ប្រជុំពិភាក្សាត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៤ ក្រសួង ស្ថាប័ន**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព

ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក

អាប៊ូហ្សា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមករា បានអះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក ខណៈដែលលោកបានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិករនៅប្រទេសនីហ្សេរីយ៉ា។

លោក វ៉ាង បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិកកាលពីថ្ងៃទី៦ ខែមករា ដោយទៅទស្សនកិច្ចប្រទេសណាមីប៊ី សាធារណរដ្ឋកុងហ្គោ និងឆាដ មុនពេលធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីនីហ្សេរីយ៉ា បូឡា អាម៉េដ ទីនូប៊ូ (Bola Ahmed Tinubu) និងរដ្ឋមន្ត្រីការបរទេស យូស៊ូហ្វ ទូហ្គា (Yusuf Tuggar) នៅរដ្ឋធានីអាប៊ូហ្សា។ លោក វ៉ាង បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ទីនូប៊ូ ថា៖«ចិននឹងគាំទ្រយ៉ាងមុតមាំដល់ប្រជាជនអាហ្រ្វិកក្នុងការដោះស្រាយបញ្ហាអាហ្វ្រិកតាមរបៀបអាហ្វ្រិក»។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសន្យាផ្តល់ជំនួយយោធាចំនួន១ ពាន់លានយ័នឬស្មើនឹងប្រមាណ១៣៦ លានដុល្លារដល់ទ្វីបអាហ្រ្វិក ហើយបាននិយាយថា ចិននឹងជួយបណ្តុះបណ្តាលទាហានចំនួន៦០០០ នាក់ និងមន្រ្តីប៉ូលិសចំនួន១០០០ នាក់នៅទូទាំងទ្វីប។

ដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិននៅអនុតំបន់សាហារ៉ាអាហ្រ្វិក នីហ្សេរីយ៉ានាំចេញឧស្ម័ន និងប្រេងទៅកាន់រដ្ឋធានីប៉េកាំង ហើយនាំចូលផលិតផលចិនត្រឡប់ទៅវិញ។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន២២,៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ គួររំឭកថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីខែកញ្ញាបានជួបជាមួយមេដឹកនាំអាហ្វ្រិកប្រហែល៥០ រួមទាំង លោក ទីនូប៊ូ នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការចិននិងអាហ្វ្រិកក្នុងអំឡុងពេលដែលលោកបានសន្យាថានឹងផ្តល់ជំនួយចំនួន៥០ ពាន់លានដុល្លារក្នុងរយៈពេល៣ ឆ្នាំ។ ទាក់ទិននឹងទឹកប្រាក់ចំនួន៥០ ពាន់លានដុល្លារដែលបានសន្យាដោយរដ្ឋធានីប៉េកាំង លោក ទីនូប៊ូ បានលើកឡើងថា៖«តម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ទ្វីបអាហ្រ្វិកនឹងតម្រូវឱ្យមានការប្តេជ្ញាចិត្តបន្ថែមទៀត ហើយបានអំពាវនាវឱ្យមានចំនួនទឹកប្រាក់ខ្ពស់ជាងនេះ»។

លោកបន្តថា៖«តម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ទ្វីបអាហ្រ្វិកគឺធំជាងនេះទៅទៀត ហើយយើងចង់ផ្លាស់ទីយ៉ាងឆាប់រហ័សដូចសមភាគីផ្សេងទៀតរបស់យើង ហើយបានស្នើឱ្យប្រទេសចិនប្រើឥទ្ធិពលរបស់ខ្លួនសម្រាប់ប្រទេសនីហ្សេរីយ៉ាដើម្បីទទួលបានកៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោកបានរះឡើងកាន់តែខ្លាំងឡើងចាប់តាំងពីរលកនៃរដ្ឋប្រហារយោធាបានផ្តួលរំលំមេដឹកនាំនៅក្នុងប្រទេសជាច្រើននៅអាហ្វ្រិកខាងលិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនបានរាយការណ៍ថា ចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ទ្វីបអាហ្រ្វិក ជាមួយនឹងទំហំពាណិជ្ជកម្ម១៦៧,៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ។ រដ្ឋធានីប៉េកាំងបានបញ្ជូនកម្មករ និងវិស្វកររាប់សែននាក់ទៅកាន់ទ្វីបអាហ្រ្វិក ហើយទទួលបានយុទ្ធសាស្ត្រចូលទៅកាន់ធនធានរ៉ែដ៏ធំរបស់ទ្វីបនេះ រួមមានទង់ដែង មាស និងលីចូម។ កម្ចីធនាគារសាធារណៈរបស់ចិនបានជួយប្រជាជាតិអាហ្រ្វិកផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែមូលនិធិនេះបាននាំឱ្យប្រទេសមួយចំនួនធ្លាក់ខ្លួនជាប់បំណុលចិន​វ័ណ្ឌក៕

អត្ថបទដែលជាប់ទាក់ទង